អាជ្ញារធរខេត្តកំពង់ឆ្នាំង រៀបចំឱ្យមានឯកសណ្ឋានជាកំណត់សម្គាល់សម្រាប់ក្រុមម៉ូតូឌុប និងម៉ូតូកង់បី ដើម្បីសោភ័ណភាពនិងចូលរួមអបអរសាទរបុណ្យទន្លេលើកទី៥ នាថ្ងៃទី១៥-១៧ ខែមីនា ខាងមុខ
March 11, 2019 អ្នកទស្សនា :

      ដើម្បីធានាបាននូវសោភ័ណភាព សុវត្ថិភាព និង សណ្តាប់ធ្នាប់ ក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១១ ខែ មីនា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង  បានបំពាក់ឯកសណ្ឋាន និង មួកសុវត្ថិភាព ដល់អ្នករត់ម៉ូតូឌុបនៅក្រុងកំពង់ឆ្នាំង ចំនួន២០០នាក់ ។
      ឯកឧត្តមឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា ដើម្បីជម្រុញអោយការផ្សព្វច្បាប់ចរាចរណ៍អោយបានទូលំទូលាយបន្ថែមទៀត អ្នករត់ម៉ូតូឌុបនៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវចូលរួមគោរពនិងអនុវត្តច្បាប់ចរាចរណ៍ទាំងអស់គ្នា រាល់ពេលធ្វើដំណើរ និង ឌុបភ្ញៀវ លើផ្លូវសារធារណៈ ។  នេះជាលើកទី២
ហើយដែល អាជ្ញារធរខេត្តបានរៀបចំអោយមានឯកសណ្ឋានជាកំណត់សំគាល់សម្រាប់ក្រុមម៉ូតូឌុប និងម៉ូតូកង់បី ដើម្បីសោភ័ណភាពនិងចូលរួមអបអរសាទរបុណ្យទន្លេលើកទី៥ នាថ្ងៃទី១៥-១៧ខែមីនា ឆ្នាំ២០១៩នៅក្នុងក្រុងកំពង់ឆ្នាំង។
       មានប្រសាសន៍សំណេះសំណាលនាពេលនេះ ឯកឧត្តមបណ្ឌិតថោង ខុន បានមានប្រសាសន៍ថាៈបានកោតសរសើរដល់អាជ្ញាធរខេត្តដែលបានរៀបចំអោយ អ្នកប្រកបរបរ រត់ម៉ូតូឌុបនិងម៉ូតូអោយមានឯកសណ្ឋាននេះជាការចូលរួមចំណែកប្រឡងប្រណាំងទីក្រុងសា្អត ធ្វើយ៉ាងណា រក្សាបាននូវសោភ័ណភាព នៅក្នុងខេត្តសម្រាប់ភ្ញៀវជាតិ និង អន្តរជាតិ ចំណុចសំខាន់គឺចូលរួមអបអរសាទរបុណ្យទន្លេខាងមុខ ដោយរក្សាបាននូវសណ្តាប់ធ្នាប់ប្រកបដោយសុជីវធម៌ គុណធម៌របស់អ្នករត់ម៉ូតូឌុប ។ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍បន្តទៀតថា  ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, តាមរយៈនៃនយោបាយ ឈ្នះ ឈ្នះបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស បានផ្តល់ឱកាសឱ្យយើងបានធ្វើការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនានារួមមាន៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត តាំងពីទីប្រជុំជន រហូតដល់ជនបទ ដែលជាការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋយើង ។ ដើម្បីបង្ហាញអោយឃើញអំពីការប្រែប្រួលនៃការអភិវឌ្ឍនេះ ការប្រកបមុខរបររត់ម៉ូតូឌុប ក៏ត្រូវមានអត្តសញ្ញាណមួយច្បាស់លាស់ សម្រាប់សម្គាល់ផងដែរ ដើម្បីងាយស្រួលភ្ញៀវជាតិនិងអន្តរជាតិ ទំនាក់ទំនងក្នុងការផ្តល់នូវសេវាកម្មម៉ូតូឌុបនេះ ។
 
      ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិតថោង ខុន ក៏បានអំពាវនាវដល់ក្រុមម៉ូតូឌុបទាំងអស់ ត្រូវចូលរួមគោរព និង អនុវត្តច្បាប់ចរាចរណ៍ជាប្រចាំ ដោយត្រូវធ្វើខ្លួនជាគំរូគេក្នុងកាងអនុវត្តច្បាប់ចរាចណ៍ផ្លូវគោក ៕ មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ