រដ្ឋបាលខេត្តត្បូងឃ្មុំ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩
March 11, 2019 អ្នកទស្សនា :

      នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត អាជា្ញធរស្រុក-ក្រុង-ឃុំ-សង្កាត់ យ៉ាងច្រើនកុះករ។

      មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា អង្គសន្និបាតដែលធ្វើឡើងនាពេលនេះ ក្នុងគោលបំណង ដើម្បីឆ្លុះបញ្ចាំង បង្ហាញឲ្យឃើញអំពីលទ្ធផល និងសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០១៨ និងរំលេចឱ្យឃើញនូវបញ្ហាប្រឈមនានា ក្នុងការអនុវត្តតួនាទី ភារកិច្ចគ្រប់មន្ទីរ អង្គភាព និងស្ថាប័នពាក់ព័ន្ធទូទាំងខេត្ត ក្នុងការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ឯកឧត្តមបណ្ឌិត អោយដឹងបន្តថា ដើម្បីឱ្យអង្គសន្និបាតប្រព្រឹត្តទៅដោយរលូន និងទទួលបាននូវធាតុចូលពីគ្រប់តួអង្គពាក់ព័ន្ធ ទាំងអស់នោះ បទអន្តរាគមន៍ចំនួន១១ របស់អង្គភាព និងស្ថាប័នពាក់ព័ន្ធជុំវិញខេត្តត្រូវបានលើកឡើង ក្នុងនោះមានទី១៖ បទអន្តរាគមន៍របស់ ស្នងការដ្ឋាននគរបាលខេត្ត ការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណ: ទី២៖ បញ្ហាទំនាស់ដីធ្លី  ទី៣៖ការផ្តល់សេវាតាមច្រកចេញចូលតែមួយ  ទី៤៖ ការផ្តល់សេវារដ្ឋបាលសាធារណ:  ទី៥៖ ការផ្តល់សេវាថែទាំផ្លូវជាតិ ផ្លូវជនបទ ការរៀបចំប្រព័ន្ធលូ  ទី៦៖ ការងារបង្កបង្កើនផលរដូវវស្សា និងរដូវប្រាំង បញ្ហាទីផ្សារ និងតម្លៃកសិផល ទី៧៖ ការផ្តល់សេវាពង្រីកបណ្តាញអគ្គិសនី និងទឹកស្អាត ទី៨៖ ការផ្តល់សេវាសុខាភិបាល ទី៩៖ ការលើកកម្ពស់សេវាសង្គម  ទី១០៖ ការលើកកម្ពស់សេវាអប់រំ  និងទី១១៖ ការគ្រប់គ្រងតំបន់ទេសចរណ៍ និងការផ្តល់សេវាទេសចរណ៍។

      ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍គូសបញ្ជាក់ថា អង្គសន្និបាតដែលធ្វើឡើងនាពេលនេះ ពិតជាមានអត្ថន័យបំផុត ដើម្បីយើងរួមគ្នាធ្វើការវាយតម្លៃអំពីសមិទ្ធផល និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ព្រមទាំងអនុសាសន៍ដឹកនាំដ៏មានតម្លៃ និងមានប្រសិទ្ធភាពបំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តោតលើអភិក្រមទាំង៥នោះគឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។

      ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៍បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែក និងការផ្តល់កិច្ចសហការជួយគាំទ្រយ៉ាងសកម្ម ធ្វើឲ្យរដ្ឋបាលខេត្តសម្រេចបាននូវសមិទ្ធផលនានាជាច្រើន តាមរយៈរបាយការណ៍បូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ នេះ៕ មុនីរម្យ
ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ