រដ្ឋបាលខេត្តកំពង់ចាម បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៨ និងលើកទិសដៅការងារឆ្នាំ ២០១៩
March 11, 2019 អ្នកទស្សនា :

      នៅព្រឹកថ្ងៃចន្ទ ៦ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩នេះ រដ្ឋបាលខេត្តកំពង់ចាម ធ្វើពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ ២០១៩ របស់រដ្ឋបាលខេត្តក្រោមអធិបតីភាព ឯកឧត្តម ខ្លួន ផង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ និងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីអភិបាលអភិបាលរង ក្រុង ស្រុក ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និង មេឃុំទាំងទូទាំងខេត្ត ព្រមទាំង រដ្ឋបាលប៉ុស្តិ៍ទូទាំងខេត្ត ប្រមាណជា ៥៥០នាក់។

      មានប្រសាសន៍បើកអង្គសន្និបាតនាឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក៏បានគូសបញ្ជាក់ថា ការប្រារព្ធបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និង លើកទិសដៅ អនុវត្តបន្តឆ្នាំ២០១៩ របស់រដ្ឋបាលសាលាខេត្តកំពង់ចាម នាពេលនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញពីស្នាដៃ លទ្ធផលការងារគ្រប់បណ្តាអង្គភាព មន្ទីរ ស្ថាប័នជុំវិញខេត្ត សម្រេចបានក្នុងរយៈពេលមួយឆ្នាំមកនេះ ក្នុងការអនុវត្តកម្មវិធីនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា នូវគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ នៃអាណត្តិទី៦។ ឯកឧត្តមបានបន្ថែមទៀតថា  ដើមី្បអោយដំណើរការរបស់អង្គសន្និបាតមានភាពផុសផុល ឯកឧត្តម បានបែងចែកអោយមានការពិភាក្សាជាក្រុម ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនព្រមទាំងប្រកបដោយចក្ខុវិស័យ និងទទួលខុសត្រូវខ្ពស់ ហើយក៏ជាគន្លឹះ ក្នុងការអនុវត្តន៍សិទ្ធិអំណាច តួនាទីរបស់ស្ថាប័ន អង្គភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការឈានរៀបចំនូវផែនការ   យុទ្ធសាស្ត្រថ្មី សម្រាប់អនុវត្តឲ្យបានជោគជ័យនាឆ្នាំខាងមុខ។

      ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អស់លោក លោកស្រី ជាសមាជិកអង្គសន្និបាតទាំងមូល ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយផ្តោតទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំខាន់ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា និងការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី​ ខេត្ត ក្រុង ស្រុក ខណ្ឌជាដើម៕ រតនា

 

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

   

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ