អភិបាលរងខេត្តសៀមរាប អញ្ជើញចូលរួមពិធីកាត់ឫសសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តស្រះដូនរីករាយ
March 10, 2019 អ្នកទស្សនា :

       នាព្រឹកថ្ងៃអាទិត្យ ៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ សមិទ្ធផលរួមមានកុដ្ឋិ សាលាឆាន់ និង ព្រះវិហារ សរុបទឹកប្រាក់សរុបចំនួន ៤៤៤ពាន់៧០០ដុល្លារ ដែលសាងសង់អស់រយៈពេល ៦ឆ្នាំ ក្នុងវត្តស្រះដូនរីករាយ ស្ថិតនៅភូមិស្រះខ្វាវ ឃុំ ត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានប្រារព្ធធ្វើពិធីសម្ពោធកាត់ខែ្សបូរ និង ឬសីមា ថ្វាយប្រគេនព្រះសង្ឃ និង ពុទ្ធបរិស័ទ ប្រើប្រាស់ទៅតាមច្បាប់បញ្ញតិរបស់ព្រះពុទ្ធសាសនា​ ក្រោមអធិបតីភាពរបស់ឯកឧត្តមអ្នកឧកញ៉ា បណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និង លោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប។

      លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបបានថ្លែងសុន្ទរកថាស្វាគមន៍និងសំណេះសំណាលរួចមក។ ឯកឧត្តមអ្នកឧកញ៉ា ក៏បានបកស្រាយបញ្ជាក់ថា  ក្នុងរយៈពេល៤០ឆ្នាំបានកន្លងផុត  រាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំនាវាកម្ពុជា ឆ្លងកាត់ភាពដ៏ស្មុគ្រស្មាញ ឆ្ពោះទៅកាន់ត្រើយនៃសុខសន្តិភាព និង ជម្រុញឲ្យមានការអភិវឌ្ឍប្រទេសជាតិ  ចាប់ផ្តើមពីបាតដៃទទេ រហូតដល់មានការរីកចម្រើនលើគ្រប់វិស័យ ទាំងអាណាចក្រ និង ពុទ្ធចក្រ ។  បច្ចុប្បន្ននេះទូទាំងប្រទេស គឺ មានទីអារាមពុទ្ធសាសនា ចំនួនជាង៤ពាន់វត្ត  មានព្រះសង្ឃ ប្រមាណជាង ២ ម៉ឺនអង្គ ។  ជាមួយនេះ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការធ្វើបុណ្យទានផ្សេងៗ  និងប្រកាន់យកសាសនាតាមជំនឿរៀងៗខ្លួន ។ កត្តាសន្តិភាពនេះហើយ ទើបមានការអភិវឌ្ឍ  វាមិនមានការរីកចម្រើនណាមួយត្រូវបានកើតឡើងដោយសង្គ្រាមនោះទេ ។  ឯកឧត្តមអ្នកឧកញ៉ា បណ្ឌិត សៀង ណាំ ក៏បានធ្វើការណែនាំមួយ ចំនួនដល់បងប្អូនប្រជាពលរដ្ឋ និង អាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់លើការការពារ ថែរក្សា និង អភិរក្សនូវព្រៃឈើតំបន់ភ្នំគូលែន ដែលជាអាយុជីវិតនៃសេដ្ឋកិច្ចរបស់បងប្អូន និង ជាប្រភពផ្តល់នូវទឹកប្រើប្រាស់ ហើយក៏ជាតំបន់ដែលមានសក្តានុពលមួយដ៏សំខាន់នៃខេត្តសៀមរាប ក្រៅពីប្រាង្គប្រាសាទ គឺរមនីយដ្ឋានធម្មជាតិ ដែលបានកំពុងទាក់ទាញដល់ភ្ញៀវទេស ចរណ៍ជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត ហើយក៏ផ្តល់នូវផលប្រយោជន៍ដល់បងប្អូនក្នុងតំបន់នេះផងដែរ ។ បច្ចុប្បន្ននេះរាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត ស្រុក ឃុំ បានធ្វើការដោះស្រាយបានជាបន្តបន្ទាប់ អំពី ផ្លូវថ្នល់ ភ្លើងអគ្គិសនី និង មណ្ឌលសុខភាព រួមទាំងបន្តធ្វើការដោះស្រាយជាបន្តទៀតផង ៕មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ