អភិបាលខេត្តព្រះសីហនុ អញ្ជើញពិនិត្យការខ្វះខាតទឹកស្អាតប្រើប្រាស់ ក្នុងមន្ទីរពេទ្យបង្អែកក្រុង
March 08, 2019 អ្នកទស្សនា :

      នាថ្ងៃសុក្រ ៣កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ អញ្ជើញពិនិត្យមើលសកម្មភាពខ្វះទឹកស្អាតប្រើ ក្នុងមន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុ។ ក្នុងឱកាសនោះ ឯកឧត្តម ក៏បានណែនាំដល់លោកប្រធានអង្គភាពរដ្ឋាករទឹកខេត្តព្រះសីហនុ គឺធើ្វយ៉ាងណា រកវិធីដោះស្រាយទឹកជូនមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ព្រោះអ្នកជំងឺ និងគ្រូពេទ្យត្រូវការទឹកចាំបាច់មិនអាចខ្វះបាន ហើយបញ្ហាទឹក ភ្លើងជារឿងសំខាន់ដែលយើងជាមន្ត្រីជំនាញរួមគ្នាគិត រួមគ្នាធ្វើ និងដោះស្រាយឱ្យបានទាន់ពេលវេលា ព្រមទាំងឱ្យឡានដឹកទឹករបស់រដ្ឋបាលខេត្ត ដឹកទឹកយកមកជួយផ្គត់ផ្គង់បណ្តោះអា សន្ន រង់ចាំការដោះស្រាយបញ្ហាទឹករបស់អង្គភាពរដ្ឋាករទឹកដល់មន្ទីរពេទ្យ ក៍ដូចប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ ។

      លោក ផន រតនៈ ប្រធានអង្គភាពរដ្ឋា ករទឹកខេត្តព្រះសីហនុ មានប្រសាសន៍ថា រដ្ឋាករទឹកមិនមានលទ្ធភាពផលិតទឹកតាមតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ ។ ដោយសារតែបច្ចុប្បន្ន រដ្ឋាករទឹកទទួលទឹកស្អាតពីក្រុមហ៊ុន អាងកូ យកមកចែកចាយបំរើជាឱ្យប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ ហើយបញ្ហាទឹកស្អាតនេះកំពុងចោទជាបញ្ហាផងដែរ ។ លោកបានបន្តថា តម្រូវការទឹកប្រើប្រាស់ក្នុងក្រុងព្រះសីហនុ ក្នុងមួយថ្ងៃ ចាប់ពី ៣៨.០០០ ទៅ ៤០.០០០ម៉ែត្រ គូប ក៍ប៉ុន្តែខាងក្រុមហ៊ុន អាងកូរ ផលិតទឹកបញ្ជូនមកឱ្យខាងរដ្ឋាករទឹកខេត្ត បានត្រឹមតែ ២៨.០០០ ទៅ ៣០.០០០ម៉ែត្រ គូបតែប៉ុណ្ណោះ ជាហេតុដែលតំបន់មួយ ចំនួនក្នុងក្រុងព្រះសីហនុ ខ្វះខាតទឹកស្អាតប្រើប្រាស់ ។ រដ្ឋាករទឹក ក៍ដូចជាអាជ្ញាធរខេត្ត បានប្រជុំដោះស្រាយជា បន្តបន្ទាប់ជាមួយក្រុមហ៊ុនអានកូរ ក៍ប៉ុន្តែខាងក្រុមហ៊ុន (អាងកូរ) នៅតែមិនបានផ្គត់ផ្គង់ទឹកមកខាងរដ្ឋាករទឹកខេត្ត តាមតម្រូវការ ធ្វើឱ្យបញ្ហាទឹកស្អាតក្នុងក្រុងមានបញ្ហាប្រឈមជាបន្តបន្ទាប់ ។ ព្រោះក្រុមហ៊ុន អានកូរ ផ្គត់ផ្គង់ទឹកទៅឱ្យសណ្ឋាគារ ខុនដូរ និងអាគារពាណិជ្ជកម្មដោយផ្ទាល់តែម្តង ។ បញ្ហាទឹកស្អាតនេះមានតែក្រសួងទេ ទើបអាចដោះស្រាយបញ្ហាទឹកស្អាតនៅខេត្តព្រះសីហនុបាន ។

       លោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកចំការចេក ក្រុងព្រះសីហនុ មាន ប្រសាសន៍ថា បច្ចុប្បន្នមន្ទីរពេទ្យមានអ្នក ជំងឺចូលមកសម្រាកព្យាបាលជាមធ្យម ក្នុងមួយថ្ងៃ ២០០នាក់ ហើយតម្រូវការប្រើប្រាស់ទឹកស្អាតប្រមាណ ៤០ម៉ែត្រ គូប ក្នុងមួយថ្ងៃ ក៍ប៉ុន្តែទឹកស្អាតមិនចេញ មន្ទីរពេទ្យធ្វើការបូមទឹកចេញពីអណ្ដូង ស្នប់របស់មន្ទីរពេទ្យ ក៍ប៉ុន្តែការបូមនេះ មិនអាចផ្គត់ផ្គង់ដល់ការប្រើប្រាស់ក្នុងមន្ទីរពេទ្យបានទេ ។ លោកក៍បានអំពាវនាវដល់មន្ទីរ អង្គភាព ជួយផ្គត់ផ្គង់ទឹកដល់មន្ទីរពេទ្យ ខណៈដែលមន្ទីរពេទ្យកំពុងខ្វះទឹកស្អាតប្រើប្រាស់ ៕អែមមី

 

ប្រភពៈ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ