អភិបាលខេត្តកំពង់ឆ្នាំង អំពាវនាវដល់ស្រ្តីនៅតាមមូលដ្ឋាន ត្រូវតែពង្រឹងសមត្ថភាព នៃការដឹកនាំ គ្រប់គ្រង ធ្វើយ៉ាណាឱ្យស្រ្តីក្លាយជាអ្នកដឹកនាំដ៏វៃឆ្លាត ពោរពេញដោយសមត្ថភាព
March 08, 2019 អ្នកទស្សនា :

      នាថ្ងៃសុក្រ ៣កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រារព្វ ខួបអនុស្សាវរីយ៍លើកទី១០៨ នៃទិវាអន្តរជាតិនារី៨មីនា ដែលបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងនិងលោកជំទាវ ឈឹម ស្រីមុំ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ កែ ច័ន្ទមុនី ឯកឧត្តមដួង សាវ៉ាង អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និងលោកជំទាវដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ មន្រ្តីរាជការអង្គភាពជុំវិញខេត្ត ក្រុង ស្រុក ឃុំសង្កាត់សរុបចំនួន៤៥០នាក់។

     មានប្រសាសន៍នៅក្នុងឱកាសនោះ លោកស្រី ពេជ សូភា ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា ទិវានារីអន្តរជាតិ៨ មីនា ធ្វើឡើងដើម្បី រំលឹកពី ភាពអង់អាចក្លាហាននៃការតស៊ូរបស់នារីនៅទូទាំងសកលលោក ក្នុងការទាមទារអោយមានការលើកកម្ពស់ សិទិ្ធសេរីភាព ប្រជាធិបតេយ្យ និង ការអនុវត្តសិទិ្ធស្មើគ្នារវាងបុរស និងស្រ្តីនៅក្នុងសង្គម ។ ជាក់ស្តែងនៅក្នុងខេត្តកំពង់ឆ្នាំង មន្រ្តីរាជការជាស្រ្តីបានខិតខំពុះពារគ្រប់ការលំបាក និង កិច្ចការសង្គមជាច្រើនទៀត ទាំងនេះបានបង្ហាញអំពីសមត្ថភាព ឆន្ទៈ ដើម្បីបម្រើ ការងារជូនប្រជាពលរដ្ឋ និង សង្គមជាតិ ។

     ក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា ទិវាអន្តរជាតិនារី៨មីនា ឆ្នាំនេះ គឺបានធ្វើឡើងក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រ និង កាគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ”ការលើកឡើងនេះ ចំពេលដែលប្រទេសជាតិយើង កំពុងតែមានសុខសន្តិភាព សន្តិសុខ ស្ថេរភាពនយោបាយល្អ រាជរដ្ឋាភិបាលបានគាំទ្រ និងផ្ដល់ឱកាសក្នុងខ្លឹមសារ លើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈតួនាទីរបស់ស្ត្រី ក៏ដូចជាពង្រឹង សមភាពយេនឌ័រ នៅក្នងសង្គម។ ឯកឧត្តមបានអំពាវនាវដល់ស្រ្តីនៅតាមមូលដ្ឋាន ត្រូវតែពង្រឹងសមត្ថភាព នៃការដឹកនាំ គ្រប់គ្រង ធ្វើយ៉ាណាអោយស្រ្តីក្លាយជាអ្នកដឹកនាំដ៏វៃឆ្លាត ពោរពេញដោយសមត្ថភាព ទន្ទឹមនឹងនោះត្រូវចូលរួមធ្វើកាងរទប់ស្កាត់ និងលុបបំបាត់អំពើ ហឹង្សាលើស្រ្តី ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី ។ ដើម្បីចូលរួមអបអរសាទរទិវានារីអន្តរជាតិនេះ ឯកឧត្តមឈួរ ច័ន្ទឌឿន និងលោកជំទាវបានផ្តល់វត្ថុអនុស្សាវរីយ៍ដល់សមាជិកចូលរួមចំនួន៤៥០នាក់ ដែលក្នុងម្នាក់ៗទទួលបានសារ៉ុង១ និងថវិកា២ម៉ឺនរៀលផងដែរ៕ អែមមី ប្រភពៈ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ