អភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីការិយាល័យគយ និងរដ្ឋាករក្រុងបាវិត និងជួបសំណេះសំណាលជាមួយមន្ត្រីរាជការ
March 08, 2019 អ្នកទស្សនា :

       ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីការិយាល័យគយ និងរដ្ឋាករក្រុងបាវិត និងជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តស្វាយរៀង និងខេត្តព្រៃវែង ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ឯកឧត្ដមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងគណៈប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អភិបាលរងខេត្ត ព្រមទាំងតំណាងកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាច្រើនរូបទៀត នាថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩។

      បន្ទាប់ពីបញ្ចប់ពិធីនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដោយមានការចូលរួមពីឯកឧត្ដមអភិបាលខេត្ត កងកម្លាំង សមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ និងគណៈប្រតិអមដំណើរ ក៏បានអញ្ជើញចុះពិនិត្យស្ថានភាព និងសកម្មភាពទូទៅនៅច្រកទ្វារព្រំដែនទ្វេភាគីសំរោង ស្ថិតនៅឃុំសំរោង ស្រុកចន្ទ្រាផងដែរ ក្នុងគោលបំណងពិនិត្យមើលចរន្តចរាចរ និងការដោះដូរទំនិញគ្នាទៅវិញទៅមករវាងប្រទេសទាំង២ កម្ពុជា-វៀតណាម ជាពិសេសគឺដើម្បីពង្រឹង និងជំរុញកិច្ចការប្រមូលពន្ធបង់ចំណូលចូលថវិកាជាតិ ឲ្យបានត្រឹមត្រូវ មានគណនេយ្យភាព និងកម្លាភាព ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំនានាដែលរាជរដ្ឋាភិបាល និងក្រសួងបានដាក់ចេញ ៕អែមមី

 

ប្រភពៈ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ