អភិបាលខេត្តព្រះវិហារ ប្តេជ្ញាអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងទទួលយកការប្រតិភូកម្មមុខងារពីថ្នាក់ជាតិឲ្យទទួលបានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព
March 08, 2019 អ្នកទស្សនា :

      រដ្ឋបាលខេត្តព្រះវិហារ បានធ្វើពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមពីឯកឧត្តមអ្នកតំណាងរាស្រ្តខេត្តព្រះវិហារ ប្រតិភូក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តនៃគណៈអភិបាល ឯកឧត្តមប្រធានក្រុមប្រឹក្សា សមាជិកក្រុមប្រឹក្សា បេបញ្ជាការកងកម្លាំងទាំង៣ អភិបាលក្រុង ស្រុក មេឃុំចៅសង្កាត់ ជាច្រើនរូប នៅថ្ងៃព្រហស្បត្តិ៍ ០២កើត ខែផល្គុន ឆ្នាំច សរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែ មីនា ឆ្នាំ២០១៩។

      ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ មានប្រសាសន៍ស្វាគមន៍ និងរាយការណ៍លទ្ធផលនៃសន្និបាតរបស់រដ្ឋបាលខេត្តជូនគណៈអធិបតី។ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ប្តេជ្ញាតាំងចិត្តយ៉ាងច្បាស់លាស់ បន្តចូលរួមអនុវត្តកំណែទម្រង់ វិមជ្ឈការ វិសហមជ្ឈការឲ្យមានតម្លាភាព គណនេយ្យភាព និងមានប្រសិទ្ធភាព និងទទួលយកការប្រតិភូកម្មមុខងារពីថ្នាក់ជាតិ មកអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់។

      ឯកឧត្តម នាយឧត្តមសេនីយ មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកកម្មពិសេស មានប្រសាសន៍ វាយតម្លៃខ្ពស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត រួមគ្នាសម្រេចបាននូវ សមិទ្ធផលលើគ្រប់វិស័យទូទាំងខេត្ត រួមចំណេក ក្នុងការរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ រក្សាការពារបានយ៉ាងមត់មាំនូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈបានកាន់តែប្រសើរ។ ឯកឧត្តមមានប្រសាសន៍ថារាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោដំណាក់កាលទី ០៤ដែលជារបៀបវារៈគោលនយោបាយសម្រាប់ ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍប្រទេសកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកំរិតទាប ទៅជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នៅ ឆ្នាំ២០៣០ ព្រមទាំងឆ្ពោះទៅជាប្រទេសដែលចំណូលខ្ពស់នៅឆ្នាំ២០៥០ ខាងមុខ ។ លើសពីនេះទៅទៀតឯកឧត្តម បានណែនាំដល់រដ្ឋបាលខេត្ត ត្រូវខិតខំរួមគ្នាសម្រេចឲ្យបាននូវកិច្ចការសំខាន់ៗទាំង០៧ សំខាន់ៗដូចខាងក្រោមៈ
១.ត្រូវបន្តពង្រឹងថែរក្សាការពារសុខសន្តិភាព ស្ថេរភាពនយោបាយ និងរក្សាឲ្យបាននូវអធិបតេយ្យភាព បូរណភាព ទឹកដីរបស់ជាតិ។ ២.បង្កើនថែររក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បន្តជំរុញអនុវត្តគោលនយោយភូមិ ឃុំមានសុវត្ថិភាព ទាំង០៩ចំនុច ដោយមានការចូលរួមពីប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ឲ្យទទួលបានប្រសិទ្ធិភាពខ្ពស់ ចូលរួមអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងរួមគ្នាថែរក្សាការពារទប់ស្កាត់ធនធានធម្មជាតិ និងបទល្មើសនានាដែលកើតឡើង ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ ៣.គ្រប់សមត្ថកិច្ច មន្ទីរជំនាញ ត្រូវខិតខំប្រឹងប្រែងបំពេញការងារតាមវិស័យរបស់ខ្លួនដើម្បីជាប្រយោជ៍ដល់ប្រជាពលរដ្ឋក្នុងខេត្ត ដូចជាការ ពង្រីកប្រព័ន្ធធារាសាស្រ្ត អភិវឌ្ឍបច្ចេកទេសដាំដុះ និងការស្វែងរកទីផ្សានាំចេញផលិតផលទៅក្រៅ ស្រុកជាដើម។ ៤.ត្រូវខិតខំជំរុញនិងអនុវត្តឲ្យមានប្រសិទ្ធ ភាពនូវការផ្ទេរមុខងារ បុគ្គលិក រចនាសម្ព័ន្ធគ្របគ្រង និងការផ្ទរ ធនធានហិរញ្ញវត្ថុដល់មូលដ្ឋាន នៃកម្មវិធីកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ របស់រាជរដ្ឋាភិបាលនិកាលទី០៦។ ៥.ត្រូវបន្តខិតខំលើកកម្ពស់ការផ្តល់សេវាសាធារណៈឲ្យកាន់តែកៀកជាមួយប្រជាពលរដ្ឋ មូលដ្ឋាន ធានាបាននូវតម្លាភាព គណនេយ្យភាព ស្របតាមគោលការណ៍កំណត់ តាមរយះយន្តការ ច្រកចេញចូលតែមួយជាដើម ។ ៦.ខេត្តត្រូវត្រៀមលក្ខណៈអន្តរាគមន៍ដោះស្រាយ បញ្ហាទឹកជូនប្រជាពលរដ្ឋមូលដ្ឋាន តាមរយៈការ ចេញនូវវិធានការបង្ការទប់ស្កាត់នានា និងការបង្ការទប់ស្កាត់អគ្គិភ័យជាដើម ។ ៧.រដ្ឋបាលគ្រប់ជាន់ថ្នាក់ ត្រូវពង្រឹងរបៀបរបបការងារ ទំនាក់ទំនងការងារ សាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ជាពិសេសការគ្រប់គ្រងមន្រ្តីរាជការ តែងតាំងមន្រ្តីស្របតាមឧបនិស្ស័យសមត្ថភាពខ្ពស់ ក្នុងន័យជំរុញការងារដឹកនាំប្រកបដោយគុណភាព និងប្រសិទ្ធភាព៕អែមមី


ប្រភពៈ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ