អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០១៩ របស់ស្នងការដ្ឋាននគរបាលខេត្ត
March 08, 2019 អ្នកទស្សនា :

      នៅព្រឹកថ្ងៃសុក្រ ៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលខេត្ត បានប្រារព្ធពិធីអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ"លើកកម្ពស់សមភាពយេនឌ័រនិងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស"។

      ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នឹងលោកជំទាវ ដោយមានអញ្ជើញចូលរួមក្នុងពិធីនេះមាន លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងលោកស្រី លោក លោកស្រី និងថ្នាក់ដឹកនាំអង្គភាពចំណុះស្នងកាដ្ឋាននគរបាលខេត្ត និងលោកស្រីជាភរិយា លោកអធិការស្រុកក្រុងទាំង១០ លោកស្រី នាងកញ្ញា ជាមន្រ្តីនគរបាលនារីចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមទាំងអស់ សរុបចំនួន២៥០នាក់។

      ជាកិច្ចចាប់ផ្តើមលោកស្រីវរសេនីយ៍ឯក ហេង ដាឡែន នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស ឡើងអានសុន្ទរកថាស្វាគមន៍ អំពីសកម្មភាព ការងាររបស់កងកម្លាំងនារី និងឡើងអានប្រវត្តិទិវាអន្តរជាតិនារី ៨មីនា ដែលបានតស៊ូទាមទារសិទ្ធិស្មើគ្នារវាងបុរស នៅថ្ងៃទី៨ មីនា ឆ្នាំ១៨៩៩ និងមតិចូលរួមអបអរសាទររួចមកលោកស្រីឧត្តមសេនីយ៍ត្រី អៀម វណ្ណី ស្នងការរងផែនការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឡើងអានព្រះរាជសារសម្តេចព្រះមហាក្សត្រី" នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល"។

      បន្ទាប់មក ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ក៏បានផ្តល់កិត្តិយស និងមានមតិចូលរួមអបអរសាទរ ក្នុងកម្មវិធីទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០១៩ និងបានសម្តែងការកោតសរសើរចំពោះកងកម្លាំងនគរបាលនារីទាំងអស់ ដែលកន្លងមកបានចូលរួមចំណែកក្នុង កិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធាណៈ ជូនប្រជាពលរដ្ឋក្នុងខេត្តកំ​ពង់ចាម ទទួលបានលទ្ធផលល្អប្រសើរ។

      ទន្ទឹមនឹងនោះនៅមានកិច្ចការជំនាញច្រើនទៀត ដែលនគរបាលនារីបានចូលរួមយ៉ាងសកម្ម សហការជាមួយបុរសសម្រេចបានលទ្ធផល និងស្នាដៃលេចធ្លោជាច្រើនរួមទាំងការចូលរួមក្នុងកិច្ចការពារសន្តិសុខជូនព្រះមហាក្សត្រ ជូនប្រមុខរាជរដ្ឋាភិបាល ឥស្សរៈជនជាន់ខ្ពស់ និងពិធីផ្សេងៗទៀត ក៏មាននគរបាលនារីចូលរួមចំណែកផងដែរនិងបានផ្តាំផ្ញើដល់នគរបាលនារីទាំងអស់ ឱ្យខិតខំប្រឹងប្រែង អភិវឌ្ឍន៍សមត្ថិភាព លើកកំពស់សីលធម៌ វប្បធម៌អហិង្សា នៅក្នុងគ្រួសារ អង្គភាព និងសង្គមដោយចូលរួមក្នុងចលនាអនុវត្តន៍គោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព និងផ្សព្វផ្សាយដល់បងប្អូនកូនចៅប្រជាពលរដ្ឋឱ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ជៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង និងការប្រើហឹង្សា ដោយប្រកាន់យកនូវសីលធម៌ សុជីវធម៌ និងរួមចំណែករក្សាការពារសន្តិភាព សណ្តាប់ ធ្នាប់ល្អ ដើម្បីរស់នៅក្នុងសង្គមមួយប្រកបដោយភាពថ្លៃថ្នូ សម្បូរសប្បាយ និងសុខដុមរមនាជារៀងរហូត។ ដើម្បីចូលអបអរសាទរទិវាអន្តរជាតិនារី៨មីនា នេះដែរឯកឧត្តម គួច ចំរើន បានឧបត្ថម្ភថវិកាចំនួន៥,០០០,០០០រៀល(ប្រាំលានរៀល)ជូនដល់កម្មវិធីនាថ្ងៃនេះទៀតផង។ បន្ទាប់មកឯកឧត្តមអភិបាលខេត្តក៏បានជូនបាច់ផ្កាដល់លោកជំទាវនិងលោកស្នងការ ស្នងការរង ក៏បានជូននូវបាច់ផ្កាដល់លោកស្រី ដែលជាភរិយារបស់លោក និងវត្ថុអនុស្សាវរីយ៍ ដល់មន្រ្តីនគរបាលនារីទាំង១៧៣នាក់ ដោយក្នុងម្នាក់ៗទទួលបានផាមួងចំនួន០១ដុំប្រវែង៣,៥ម៉ែត្រ និងថវិកាចំនួន ២០,០០០រៀលដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ស្នងការផងដែរ៕ រតនា

 

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ