អភិបាលខេត្តព្រះវិហារ ស្នើឲ្យប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូរួមគ្នា រក្សាសុខសន្តិភាព និងជួយផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក បញ្ហាគ្រឿងញៀន
March 10, 2019 អ្នកទស្សនា :

       ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងអភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយអ្នកគ្រូ លោកគ្រូ វិទ្យាល័យជ័យសែន ស្ថិតក្នុងវត្តសាលវ័ន្ត ភូមិបដិវត្តន៍ ឃុំច្រាច់ ស្រុកជ័យសែន និងបង្សុកូល ឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណខន្ធ យុទ្ធជន និងជនរងគ្រោះ ធ្វើទារុណកម្មយ៉ាងព្រៃផ្សៃក្នុងរបបដ៏យង់ឃ្នង់ប្រល័យពូជសាសន៍ ។

       មានប្រសាសន៍ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម អភិបាលខេត្ត សុំឲ្យប្រជាពលរដ្ឋត្រូវចងចាំនូវមេរៀនដ៏ខ្មៅងងឹតនេះ នឹងត្រូវទប់ស្កាត់ទោះជា តម្លៃក៏ដោយ មិនឲ្យកើតមាននៅលើទឹកដីយើងទៀតបានឡើយផ្ទុយទៅវិញបើ រឿងនេះនឹងកើតម្តងទៀត យើងភ្លេចខ្លួន ជាពិសេសកុំជឿលើ ការញ៉ុះ ញង់ពីជនអគតិដែលប៉ុនប៉ងផ្លាស់ប្តូររដ្ឋាភិបាលស្របច្បាប់កើតចេញពីប្រជាជន កាលពីថ្ងៃសៅរិ៍ ០៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ ។ ឯកឧត្តមអភិបាលបន្ថែមទៀតថា មានតែរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជា ហ៊ុន សែន ដែលគ្រប់ពេលវេលា និងគ្រប់ទីកន្លែង តែងតែយល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋពិតប្រាកដ  ដូច្នេះត្រូវរួមគ្នាថែរក្សាការពារ សុខសន្តិភាព ការអភិវឌ្ឍតាមរយៈគាំទ្ររាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ទើបកម្ពុជាទទួលបាននូវសន្តិភាព និងការអភិវឌ្ឍជារៀងរហូត ។

      ចុងបញ្ចប់ ឯកឧត្តមស្នើឲ្យលោកគ្រូ អ្នកគ្រូខិតខំបញ្ជ្រាប ចំណេះដឹងស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក បញ្ហា គ្រឿងញៀនដែលជាឧបសគ្គក្នុងការអភិវឌ្ឍ ជាតិ និងត្រូវចូលរួមទាំងអស់គ្នា ព្រោះថាការអប់រំផ្សព្វផ្សាយពីផលលំបាកទាំងនេះពីសំណាក់ លោកគ្រូ អ្នកគ្រូពិតជាទទួលបានប្រសិទ្ធភាពខ្ពស់ ដល់សិស្សានុសិស្ស យុវជនយើងទាំងអស់ឲ្យគោរពច្បាប់ចរាចរណ៍ និងជៀសឲ្យឆ្ងាយពីគ្រឿង ញៀន ៕មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ