អាជ្ញាធរខេត្តស្វាយរៀង ប្រជុំជាមួយគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា និងគណៈប្រតិភូក្រសួងការពារជាតិវៀតណាម ដើម្បីសិក្សាចង់ក្រងផែនការ សម្រាប់ធ្វើលំហាត់សមយុទ្ធជួយសង្រ្គោះគ្រោះមហន្តរាយអចិន្ត្រៃយ៍តាមព្រំដែនគោក ក្នុងខេត្ត
March 08, 2019 អ្នកទស្សនា :

      នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ងី វណ្ណឌឹម និងគណៈប្រតិភូស្នងការសង្រ្គោះគ្រោះមហន្តរាយក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយ លោក ង្វៀន ហ៊ីវហ៊ុង ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារ សិក្សាចង់ក្រងផែនការ សម្រាប់ធ្វើ លំហាត់សមយុទ្ធជួយសង្រ្គោះគ្រោះមហន្តរាយអចិន្ត្រៃយ៍តាមព្រំដែនគោក ក្នុងខេត្តស្វាយរៀង នារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ ២០១៩។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សានេះមានឯកឧត្ដមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការ មេញ្ជាការងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព លោកអភិបាលក្រុង-ស្រុកទាំង៨ នៃខេត្តស្វាយរៀង។

      មានប្រសាន៍នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា និងគណៈប្រតិភូស្នងការសង្គ្រោះគ្រោះមហន្តរាយប្រទេសវៀតណាម ដែលបានអញ្ជើញបំពេញទស្សនកិច្ចការងារ សិក្សាចងក្រងផែនការធ្វើលំហាត់សមយុទ្ធ ជួយសង្គ្រោះគ្រោះមហន្តរាយអចិន្ត្រៃយ៍តាមព្រំដែនគោកនៅក្នុងខេត្តស្វាយរៀង ដែលគ្រោងធ្វើនៅភូមិឫស្សីលាត ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ឯកឧត្តមបន្តថា ខេត្តស្វាយរៀងមិនខុសគ្នាប៉ុន្មានពីបណ្តារាជធានី-ខេត្តផ្សេងទៀតនោះទេ ជារៀងរាល់ឆ្នាំតែងតែជួបគ្រោះធម្មជាតិដែលបង្កឱ្យមានផលប៉ះពាល់ដល់អាយុជីវិតរស់នៅ និងការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ ដូចជា ខ្យល់កន្រ្តាក់ គ្រោះរាំងស្ងួត រន្ទះ និងជំនន់ទឹកភ្លៀងជាដើម ហើយនាប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏មានការកើតនៅរលកកម្តៅកើនឡើង តួយ៉ាងឆ្នាំនេះ បើតាមកាព្យាករណ៍របស់ក្រសួងធនធានទឹកក ម្តៅនឹងកើនឡើងចាប់ពី៤០ ទៅ៤២អង្សារ ក្នុងខែមេសា ដល់ខែឧសភា ខាងមុខនេះ។

      ជាចុងបញ្ចប់នៃកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត ក្នុងនាមជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តផង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តផង បានសម្តែងនូវការគាំទ្រ និងត្រៀមកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សហការជានិច្ចជាមួយក្រុមការងារ ដើម្បីគាំទ្រកិច្ចការដ៏មានសារៈសំខាន់នេះឲ្យទទួលបានលទ្ធផលជោគជ័យ សម្រាប់ជាប្រយោជន៍ក្នុងការពង្រឹងសមត្ថភាពដល់មន្ត្រី និងកម្លាំងជំនាញលើកិច្ចការសង្គ្រោះប្រជាពលរដ្ឋរងគ្រោះឲ្យបានទាន់ពេលវេលា មានប្រសិទ្ធភាព និងប្រកបដោយសុវត្ថិភាព ឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុនាពេលខាងមុខ៕ រតនា

 

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ