រដ្ឋបាលខេត្តប៉ៃលិន បិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩
March 07, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ​២០១៩ រដ្ឋបាលខេត្តប៉ៃលិន បិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៨ និងលើកទិស​ដៅការងារឆ្នាំ២០១៩ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី និងមាន​ការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជុំវិញខេត្តជាច្រើនផងដែរ។

     ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន​មាន​ប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល សូម​ថ្លែងការកោតសសើរដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងថែរក្សា​សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិដែលបានធ្វើឲ្យខេត្តប៉ៃលិនប្រែក្លាយពីតំបន់​ប្រយុទ្ធទៅជា​តំបន់​ដែលមានការអភិវឌ្ឍគ្រប់វិស័យ។ ឯកឧត្តមបានធ្វើការណែនាំដល់រដ្ឋបាលគ្រប់ថ្នាក់ មន្ទីរ អង្គភាព និងកងកម្លាំងមានសមត្ថកិច្ចក្នុងខេត្តប៉ៃលិនទាំងមូល ត្រូវខិតខំរួមគ្នា សម្រេច​ឲ្យបាននូវកិច្ចការ​សំខាន់​​ៗ​ដូចជា​ : ១.ការពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ, ២.សន្តិសុខ សណ្តាប់ធ្នាប់​សាធារ​ណៈ សុវត្ថិភាពសង្គម​ ការគ្រប់គ្រងធនធានធម្មជាតិ, ៣.ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម, ៤.កំណែទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការ​, ៥.ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅ​មូល​ដ្ឋាន​, ៦.ពីគ្រោះរាំងស្ងួត, ៧.ការពង្រឹងរបៀបរបបការងារ​, ៨.ទំនាក់ទំនងជាមួយប្រទេសជិតខាង,​ ​៩.ការងារជំរឿនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន៕ គឹមអាន

ប្រភព៖ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ