អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជួបពិភាក្សាការងារស្ដីពី ការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម (ISAF) ជាមួយអង្គការទស្សនពិភពលោកអន្តរជាតិ(WVI)
March 07, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជួបពិភាក្សាការងារស្ដីពី ការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម (ISAF) ជាមួយអង្គការទស្សនពិភពលោកអន្តរជាតិ(WVI)។

      គោលបំណងសំខាន់នៃកិច្ចពិភាក្សានេះគឺចង់ឲ្យអ្នកចូលរួមបានដឹងពីសមិទ្ធិផលការងារសម្រេចក្នុងឆ្នាំ២០១៨ និងផែនការអនុវត្តបន្ត ឆ្នាំ២០១៩ តាមរយៈការអនុវត្ត ដោយអង្គការទស្សនពិភពលោក និងយល់ដឹងបន្ថែមទៀត ពីការអនុវត្តផែនការគណនេយ្យសង្គម ព្រមទាំងតួនាទីភារកិច្ច រវាងតួអង្គពីរគឺ៖ ផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ។ មួយវិញទៀត គឺចង់បង្កើតភាពស្និតស្នាល និងការទំនាក់ទំនង រវាងអង្គការទស្សនពិភពលោកអន្តរជាតិ ជាមួយ រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធដើម្បីដើម្បីស្វែងរកការគាំទ្រក្នុងការអនុវត្តគម្រោងគណនេយ្យភាពសង្គមនៅខេត្តកំពង់ស្ពឺ៕ រតនា

 

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ