អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីសន្និបាតបូកសរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០១៨ ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​
March 07, 2019 អ្នកទស្សនា :

      លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងសន្និបាតបូកសរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០១៨ ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ និង​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​ឆ្នាំ​២០១៩​ របស់​អគ្គស្នងការ​នគរបាល​ជាតិ​ នៅស្នងការដ្ឋាននគរបាលខេត្តកោះកុង នាថ្ងៃពុធ ១ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩។

      លោកជំទាវអភិបាលខេត្ត សូមចូលរួមអបអរសាទរ ចំពោះលទ្ធផលកិច្ចប្រតិបត្តិការការងារ របស់ស្នងការនគរបាល សម្រាប់ឆ្នាំ២០១៨ ដែលបានជួយថែរក្សាសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋទូទាំងខេត្ត ជាពិសេសបូរណភាពទឹកដី តាមបណ្តោយព្រំដែនកម្ពុជា ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះទិសដៅការងារអនុវត្តបន្ត ឆ្នាំ២០១៩ ក្នុងការចូលរួមថែរក្សាសុខសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋ ក្នុងទូទាំងខេត្ត៕ រតនា

 

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ