អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផលសភាពការណ៍​ កិច្ច​ប្រតិបត្តិការ​រក្សា​សន្តិសុខ​ សណ្ដាប់ធ្នាប់​សង្គម​ប្រចាំឆ្នាំ​២០១៨​ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៩ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត
March 07, 2019 អ្នកទស្សនា :

      នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម ធ្វើ​ពិធី​បិទ​សន្និបាត​បូក​សរុប​សភាពការណ៍​ កិច្ច​ប្រតិបត្តិការ​រក្សា​សន្តិសុខ​ សណ្ដាប់ធ្នាប់​សង្គម​ប្រចាំឆ្នាំ​២០១៨​ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៩​ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម និង​ផ្សព្វផ្សាយ​ទិស​ដៅ​ការងារ​ ឆ្នាំ​២០១៩​ របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ក្រោម​អធិបតីភាព​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ សេក ភូមី អគ្គស្នងការ​រង​នគរបាល​ជាតិ​ តំណាង​​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿន​​ អគ្គស្នងការ​នគរបាល​ជាតិ​ ឯកឧត្ដម​ គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម  និង​ប្រតិភូ​អមដំណើរ​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី ​លោក​ឧត្តមសេនីយ៍ទោ​ ស្នងការ​នគរ​បាលខេត្ត​ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ លោក​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ លោក​ប្រធាន​សាលាដំបូង​ខេត្ត​ លោក​ព្រះរាជអាជ្ញា​ខេត្ត​ ភ្ញៀវ​កិត្តិយស​រួម​មាន​ លោក​អភិបាលក្រុង​ ស្រុក​ និង​ដោយ​មានការ​ចូលរួម​ពី​លោក​ លោកស្រី​ ស្នងការ​រង​ លោក​អនុប្រធាន​ផែន  លោក​ លោកស្រី​ នាយ​ នាយ​រង​ការិយាល័យ​ លោក​អធិការ​ លោក​អធិការរង​នគរបាល​ក្រុង​ ស្រុក​ទាំង១០ លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ សង្កាត់ទាំង១០៩ សរុបចំនួន​ ៣៧០នាក់ ​នារសៀល​ថ្ងៃ​ពុធ ១កើត ខែផល្គុន ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​០៦ ខែមីនា​ ឆ្នាំ​២០១៩​។​

      ជាកិច្ចចាប់ផ្តើមលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ឡើងធ្វើសុន្ទរកថាស្វាគមន៍និងរាយការណ៍អំពីលទ្ធផលនៃអង្គសន្និបាត។

      ជាកិច្ចបន្ត ឯកឧត្តម គួច ចំរើន បានអបអរសាទរដល់កងកម្លាំងនគរបាល ទូទាំងខេត្តកំពង់ចាម ចំពោះជ័យលាភី ដែលទទួលបានចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស ៤ឆ្នាំជាប់គ្នា ក្នុងការប្រឡងប្រណាំងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ហើយផ្តាំផ្ញើដល់មន្រ្តីនគរបាល ទាំងអស់ត្រូវសាមគ្គីគ្នា ខិតខំប្រឹងប្រែងធ្វើការងារ ដើម្បីទទួលភាពជោគជ័យ និងការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ  ដើម្បីភាពសុខសាន្តជូនបងប្អូនប្រជាពលរដ្ឋ ឆ្ពោះទៅរកសុខសន្តិភាព និងមានការរីកចំរើនទាំងបច្ចុប្បន្ន និងពេលអនាគត។ ហើយឯកឧត្តមអភិបាលខេត្ត សំណូមពរឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់​ ចំពោះបញ្ហាអគ្គិភ័យ ហើយបច្ចុប្បន្ន​ដោយអាកាសធាតុមានភាពប្រែប្រួល​ ដោយមានកម្តៅខ្លាំង​ ដូច្នេះអាចបង្កឱ្យកើតជាចំហេះ​ និងពិសេសនោះលើបញ្ហាគ្រោះរាំងស្ងួត​និងសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋទិញបំពង់ពន្លត់អគ្គិភ័យដើម្បីពន្លត់បឋមនឹងរាយការណ៍ជាបន្ទាន់ដល់សមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ឱ្យទាន់ពេល។

      មាន​ប្រសាសន៍​បិទ​ស​ន្និ​បាតក្នុង​ឱកាស​នោះ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ សេក ភូមី តំណាង​​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​កោ​ត​សរសើរ​ចំពោះ​ស្នងការ​នគរបាល​ខេត្តកំពង់ចាម ដែល​បាន​ដឹកនាំ​កងកម្លាំង​ ក្នុង​ការងារ​រក្សា​ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​សង្គម​បាន​យ៉ាង​ល្អ​ប្រសើរ​ ជូន​ប្រជាពលរដ្ឋ​ និង​វិនិយោគទុន​ជាតិ​ អន្តរជាតិ​ ជា​ពិសេស​បាន​អភិវឌ្ឍ​អង្គភាព​ ចាប់តាំងពី​ថ្នាក់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ រហូត​ដល់​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សង្កាត់​។ ព្រមទាំង​បាន​សំណូមពរ​ដល់​កងកម្លាំង​ទាំងអស់​ត្រូវ​បន្តការងារ​ឱ្យបាន​ល្អ​បន្ថែម​ទៀត​ ជា​ពិសេស​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​ មាន​សុវត្ថិភាព​ ឲ្យបាន​ល្អ​បន្ថែម​ទៀត​ ចូលរួម​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ និង​អនុវត្ត​ន៍ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ល្អ​បន្ថែម​ទៀត​ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។

      ចុងក្រោយនៃកម្មវិធី ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានឧបត្ថម្ភដល់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន៥,០០០,០០០រៀល សម្រាប់ចាត់ចែងក្នុងកម្មវិធីនេះផងដែរ៕ រតនា
 

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ