អភិបាលខេត្តស្ទឹងត្រែង អញ្ជើញជាអធិបតីក្នុងពិធីខួបអនុស្សាវរីយ៍លើកទី១០៨ នៃទិវានារីអន្តរជាតិ៨ មីនា នៅមន្ទីរអប់រំយុវជន និងកីឡាខេត្ត
March 07, 2019 អ្នកទស្សនា :

      នៅមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានប្រារព្វធ្វើខួបអនុស្សាវរីយ៍លើកទី១០៨ នៃទិវានារីអន្តរ ជាតិ ក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស” ក្រោមអធិបតីភាពឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ដោយមានការចូលរួមពី លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញ និងមន្ត្រីរាជការមន្ទីរអប់រំយុវជន និងកីឡាខេត្ត សរុបចំនួន ២០២នាក់។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ នារសៀលថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី៦ ខែមីនា ឆ្នាំ ២០១៩ ថា៖ ទិវានារីអន្តរជាតិនាឆ្នាំនេះ គឺបានធ្វើឡើងក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស” ប្រធានបទនេះចំពេលដែលប្រទេសជាតិយើងកំពុងតែមានសុខសន្តិភាព ស្ថេរភាពនយោបាយល្អ រាជរដ្ឋាភិបាលបានគាំទ្រ និងផ្ដល់ឱកាសក្នុងខ្លឹមសារលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈតួនាទីរបស់ស្ត្រី ក៏ដូចជាពង្រឹង សមភាពយេនឌ័រ នៅក្នុងសង្គមអោយមានកម្រិតខ្ពស់។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានជូនជាវត្ថុអនុស្សាវរីយ៍ដល់មន្រ្តីរាជការក្នុងមន្ទីរផងដែរ៕មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ