ក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញលើកទី៥៨ អាណត្តិទី២
March 06, 2019 អ្នកទស្សនា :

      នៅព្រឹកថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០១៩ ក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញលើក ទី៥៨ អាណត្តិទី២ អញ្ជើញចូលរួមពីឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ  ព្រមទាំងអភិបាល អភិបាលរងខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

      កិច្ចប្រជុំសាមញ្ញលើកទី៥៨ អាណត្តិ ទី២ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ ធ្វើការពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន០៥ រួមមាន៖ ១.ពិនិត្យ និងអនុ ម័តសេចក្ដីព្រៀងរបៀបវរះកិច្ចប្រជុំសា មញ្ញលើកទី៥៨ អាណត្តិទី២។ ២.ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត។ ៣.ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែកុម្ភះ ឆ្នាំ២០១៩ ស្ដីពីការអនុវត្តន៍ការងាររបស់រដ្ឋបាលខេត្ត (ចាប់ពីថ្ងៃទី២០ ខែមករា ដល់ថ្ងៃទី ២០ ខែកុម្ភះឆ្នាំ២០១៩)។ ៤.ស្ដាប់របាយការណ៍របស់គណ:កម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត និងរបាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ។ និងទី៥.បញ្ហាផ្សេងៗ។

      ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ មានប្រសាសន៍ បូកសរុប វាយតម្លៃកិច្ចប្រជុំ ដោយបាន កោតសរសើរដល់អាជ្ញាធរ មន្ត្រីគ្រប់ផ្នែក បានយកចិត្តទុកដាក់ទទួលខុសត្រូវបំពេញការងារតាមតួនាទី ភារកិច្ចទទួលបានលទ្ធផលល្អ គ្រប់ផ្នែក ជំនាញ។ ត្រូវខិតខំយកចិត្តទុកដាក់រថែក្សាបរស្ថាន អនាម័យ និងសោភណភាព ខណ:ពេលដែលខេត្តព្រះសីហនុ ត្រៀមរៀបចំសង្ក្រានសមុទ្រលើកទី១ រយពេល ៣ថ្ងៃ ពីថ្ងៃ១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០១៩ នៅឆ្នេរឯករាជ្យ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឈានចូលមកដល់នាពេលខាងមុខ។ ទោះជាមានការរីកចម្រើនយ៉ាងនេះក្ដី ក៏នូវមានចំណុចខ្វះខាតមួយចំនួនដែលអង្គភាព ស្ថាប័នមួយចំនួនពុំទាន់បានបំពេញការងារតាមតម្រូវការនៃអភិវឌ្ឍរបស់ខេត្ត ដូច្នេះយើងត្រូវខិតខំប្រឹងប្រែងបន្តទៀត ដើម្បីឱ្យដំណើការអភិវឌ្ឍន៍របស់ខេត្តព្រះសីហនុ ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព ស្របតាមគោលនយោបាយយុទ្ធ សាស្ត្រ ចតុកោណតំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជា៕ រតនា
 

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ