អភិបាលរងខេត្តកំពង់ឆ្នាំង ជំរុញឱ្យមន្ត្រីជំនាញដែលជាប់ពាក់ព័ន្ធទាំងអស់ត្រូវបន្តអនុវត្តការងារដីធ្លី និងប្រកាសបិទផ្សាយជាសាធារណៈ នៃការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ
March 07, 2019 អ្នកទស្សនា :

      ភូមិចំនួន២ នៃឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង  ត្រូវបានរដ្ឋបាលខេត្តកំពង់ឆ្នាំង និងមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្ត ធ្វើការប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ ដែលបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីប្រជាពលរដ្ឋចំនួន២១៣នាក់ផងដែរ។ 
      លោក លី សុភា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដី និងជានាយកចាត់ការកម្មវិធី អនុវិស័យរដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំង បានអោយដឹងថា ដើម្បី មានភាពច្បាស់លាស់ ក្នុងការចេញប្លង់កម្មសិទ្ធដីធ្លី ជូនប្រជាពលរដ្ឋ និងបញ្ជៀសនូវរាល់ទំនាស់ដីធ្លីនៅថ្ងៃក្រោយនោះ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយដីខេត្ត បានរៀបចំពិធីប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដល់ភូមិថ្មរាប និង ភូមិទ័ពស្រូវ ដែលមានទិន្ន័យក្បាលដីចំនួន១៦៧២ក្បាលដី ។ លោកប្រធានមន្ទីរបានអោយដឹងទៀតថាការបិទផ្សាយគឺមានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី៦ ខែមីនា ដល់ថ្ងៃទី២០ខែមីនា ឆ្នាំ២០១៩ ដែលរយៈពេលនេះមានសារៈសំខាន់បំផុត ដល់គ្រប់ស្ថាបនរដ្ឋ និងឯកជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបានចុះបញ្ជីដីធ្លីក្នុងតំបន់វិនិច្ឆ័យនេះ និងចូលរួមធ្វើការពិនិត្យ ផ្ទៀងផ្ទាត់អំពីទិន្ន័យក្បាលដីរបស់ខ្លួន និងមានសិទ្ធិតវ៉ារាល់ព័ត៌មានក្បាលដីទាំងឡាយណា ដែលមិនត្រឹមត្រូវដូចជា ខុសឈ្មោះ ព្រំប្រទល់ក្បាលដី ប្រភេទដី ប្រភេទទ្រព្យជាដើម ។
      មានប្រសាសន៍សំណេះសំណាលជាមួយនិងប្រជាពលរដ្ឋនាពេលនោះ លោក អៀងវុធ អភិបាលរងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃ៦ ខែ មីនា ឆ្នាំ២០១៩ បានគូសបញ្ជាក់ថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការចុះបញ្ជីដីធ្លីជាលក្ខណប្រព័ន្ធ នាពេលនេះ គឺជាផ្នែកមួយ ក្នុងចំណោមកិច្ចការជាច្រើនរបស់រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋក្នុងជីវភាពរស់នៅ និងការបង្កើនសុវត្ថិភាពលើការកាន់កាប់និងប្រើប្រាស់ដីធ្លី និងសិទ្ធសិរីភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ផ្អែកលើប័ណ្ណកម្មសិទ្ធដែលទទួលបាន។
       អភិបាលរងខេត្ត បានសំដែងនូវការកោតសសើរដល់មន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ខេត្តកំពង់ឆ្នាំង ដែលបានខិតខំប្រឹងប្រែងបំពេញការងារវាស់វែងដីធ្លីមាន លក្ខណៈជាប្រព័ន្ធនៅគ្រប់ដំណាក់ការ ជូនប្រជាពលរដ្ឋក្លាយជាកម្មសិទ្ធិស្របច្បាប់ ជាពិសេសបានចូលរួមសម្របសម្រួល និង ដោះស្រាយរាល់បញ្ហាដែលកើតមានឡើងក្នុងពេលដែលចុះអនុវត្តការងារជាក់ស្តែងតាមទីលំនៅដ្ឋាន បានដោយរលូន។ ដូច្នេះមន្ត្រីជំនាញដែលជាប់ពាក់ព័ន្ធទាំងអស់ត្រូវបន្តអនុវត្តការងារដីធ្លីនេះបន្ថែមទៀតអោយប្រសើឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកំណែទម្រង់ដីធ្លី ធ្វើយ៉ាងណាងអោយប្រជាពលរដ្ឋមានសិទ្ធ ក្នុងការគ្រប់គ្រងនូវកម្មសិទ្ធដីធ្លីរបស់ខ្លួនស្របតាមច្បាប់ភូមិបាល ៕មុនីរម្យ
 

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ