រដ្ឋបាលខេត្តកែប ​បើកកិច្ចប្រជុំ​សាមញ្ញលើកទី៥៧​ របស់ក្រុមប្រឹក្សាខេត្ត​ អាណត្តិទី២
March 06, 2019 អ្នកទស្សនា :

      រសៀលថ្ងៃ​ពុធ​ ០១កើត​ ខែផល្គុន​ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស. ២៥៦២​ ត្រូវនឹងថ្ងៃទី​៦​ ខែមីនា​ ឆ្នាំ​ ២០១៩ រដ្ឋបាលខេត្តកែប​ បានបើកកិច្ចប្រជុំ​សាមញ្ញលើកទី៥៧​ របស់ក្រុមប្រឹក្សាខេត្ត​ អាណត្តិ​ទី២​ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម​ សំ​ សារីន​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ និងឯកឧត្ដម​  កែន​ សត្ថា​ អភិបាល​ នៃគណៈអភិបាលខេត្ត​។

      កិច្ចប្រជុំសាមញ្ញលើកទី៥៧​ របស់ក្រុមប្រឹក្សាខេត្ត​ អាណត្តិ​ទី​២​ ដើម្បីពិនិត្យ និងអនុម័តលើរបៀបវរ:មួយចំនួនដូចខាងដូចជា៖ ១.ពិនិត្យ​ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៦​ របស់ក្រុមប្រឹក្សាខេត្ត​ អាណត្តិ​ទី២​ កាលពីថ្ងៃសុក្រ​ ១២រោច​ ខែបុស្ស​ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី​ ០១​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៩​។ ២.សេចក្ដីព្រាងរបាយការណ៍​ ស្ដីពី​សកម្មភាពសំខាន់ៗ​ ដែលបានអនុវត្តន៍ដោយគណ:អភិបាល​ខេត្ត​ ក្នុងចន្លោះកិច្ចប្រជុំសាមញ្ញលើកទី៥៦​ ដល់កិច្ចប្រជុំសាមញ្ញលើកទី៥៧​ របស់រដ្ឋបាលខេត្ត​។ ៣.ពិនិត្យ​ និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍​បូកសរុប​លទ្ធផល​ការងារប្រចាំខែកុម្ភៈ​ ឆ្នាំ​២០១៩​ និងលើកទិសដៅការងារខែបន្ទាប់​ របស់រដ្ឋបាលខេត្ត​។ ៤.ពិនិត្យ​ និងអនុម័តលើសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល​ ២០១៩-២០២១​ របស់រដ្ឋបាលខេត្ត​។ ៥.ពិនិត្យ​ និងអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេច​ ស្ដីពី​ការកែសម្រួលប្រការ១.ថ្មី(បី)​ នៃសេចក្ដីសម្រេចលេខ​ ០២៣/១៧សសរ​ ចុះថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ​២០១៧​ ស្ដីពី​ទទួលស្គាល់សមាសភាពគណកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្តកែប​។ ៦.ពិនិត្យ​ និងអនុម័តលើសេចក្ដី​ព្រាងសេចក្ដីសម្រេច​ ស្ដីពី​ការកែសម្រួលប្រការ១.ថ្មី(បី)​ នៃសេចក្ដីសម្រេចលេខ​ ០២៤/១៧សសរ​ ចុះថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ​២០១៧​ របស់រដ្ឋបាលខេត្ត​ ស្ដីពី​ការកែសម្រួលសមាសភាពក្រុមការងារកសាងផែនការអភិវឌ្ឍន៍​ និងកម្មវិធី​វិនិយោគ​បីឆ្នាំរំកិល​ ខេត្តកែប​។ ៧.ពិនិត្យ​ និងអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេច​ ស្ដីពី​ការរៀបចំ​ និងការប្រព្រឹត្តទៅនៃគណៈកម្មការរៀបំគម្រោងខេត្ត។ ៨.បញ្ហាផ្សេងៗ​៕ រតនា
 

ប្រភព៖ រដ្ឋបាលខេត្តកែប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ