ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៥៨ អាណត្តិទី២ ឆ្នាំ២០១៩
March 06, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នៅរដ្ឋបាលខេត្តសៀមរាប មានកិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ក្រោមកិច្ចដឹកនាំ ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោក លី សំរឹទ្ធ អភិបាលរងខេត្ត តំណាង ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត ទៅលើរបៀបវារៈសម័យប្រជុំសាមញ្ញ លើកទី៥៨ មានចំនួន ០៥ចំណុច ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ  សមាជិកក្រុមប្រឹក្សាខេត្ត តំណាងអាជ្ញាធរអប្សរា លោកនាយក នាយករងរដ្ឋបាលខេត្ត លោកនាយក នាយករងទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ-អង្គភាព ជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធខេត្ត និងលោកអភិបាលក្រុងសៀមរាប។

      បន្ទាប់ពីពិនិត្យកូរ៉ុម របស់សមាជិកក្រុមប្រឹក្សាចូលរួម អង្គប្រជុំបានពិនិត្យ ពិភាក្សា និងធ្វើការអនុម័តលើរបៀបវារៈទាំង ៦រួចមក សមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើងផ្តោតលើចំណុចមួយចំនួន  ជាពិសេស បញ្ហាការងារចរាចរណ៍ បញ្ហាការងារទេសចរណ៍ សណ្តាប់ធ្នាប់សាធារណៈ សំខាន់គំនូសចរាចរណ៍ នៅតាមដងផ្លូវ និងភ្លើងស្តុប។

      ក្នុងនោះដែរ លោក លី សំរឹទ្ធ ក៏ធ្វើការអនុញ្ញាតដល់បណ្តាមន្ទីរ ជំនាញពាក់ព័ន្ធ ធ្វើការបកស្រាយបំភ្លឺ នូវរាល់គ្រប់បញ្ហា ដែលសមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សានេះ អោយអស់ចម្ងល់ផងដែរ ហើយ លោក លី សំរឹទ្ធ ក៏បានបំភ្លឺផងដែរ ដល់សមាជិកនៃកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ក៏ដូចជាក្រើនរំលឹកដល់ថ្នាក់ដឹកនាំមន្ទីរ ជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុង និងចាត់វិធានការដើម្បីធ្វើការអនុវត្តចំពោះបញ្ហាទាំងនេះ ហើយក៏បានធ្វើការសំណូមពរអោយកម្លាំងសមត្ថិកិច្ចនគរបាល និងកងកម្លាំងទាំងអស់ ធ្វើកិច្ចសហការគ្នា ត្រួតពិនិត្យ និងត្រូវយកចិត្តទុកដាក់ឡើងវិញនូវច្បាប់ចរាចរណ៍ និងការធ្វើចរាចរណ៍ នៅដងផ្លូវ ក្នុងការកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍ ដោយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង ខិតចូលមកដល់នាពេលខាងមុខនេះហើយ៕មុនីរម្យ


ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ