ខេត្តកោះកុង ធ្វើសិក្ខាសាលាផ្សព្វផ្សាយស្តីពី«ការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី២ ឆ្នាំ ២០១៩» និងបើកវគ្គបណ្តុះបណ្តាលស្តីពី «ការរៀបចំផែនការសកម្មភាពសម្រាប់ការគ្រប់គ្រង និងកែលម្អរមណីយដ្ឋានឆ្នេរខ្សាច់»
March 06, 2019 អ្នកទស្សនា :

       ថ្ងៃពុធ ១ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ លោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍លោក នី ផល្លី អគ្គលេខាធិការរង គណៈកម្មាធិការជាតិគ្រប់គ្រង​​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងជាប្រធានក្រុមការងារទទួលបន្ទុកតាមដាន និងវាយតម្លៃឆ្នេរខ្សាច់កម្សាន្តស្អាត ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី«ការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី២ ឆ្នាំ ២០១៩» និងបើកវគ្គបណ្តុះបណ្តាលស្តីពី «ការរៀបចំផែនការសកម្មភាពសម្រាប់ការគ្រប់គ្រង និងកែលម្អរមណីយដ្ឋានឆ្នេរខ្សាច់»។

      លោកអភិបាលរងខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តកោះកុង ដាក់គោលដៅសម្លឹងឆ្ពោះទៅរកជ័យលាភី ក្នុងចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី២ ឆ្នាំ២០១៩ រដ្ឋបាលខេត្តបានរៀបចំ និងកែលម្អឆ្នេរខ្សាច់នោះ ឱ្យស្របតាមគោលការណ៍ណែនាំស្តីការគ្រប់ឆ្នេរខ្សាច់កម្សាន្ត និងផែនការសកម្មភាពសម្រាប់ការគ្រប់គ្រង និងកែលម្អរមណីយដ្ឋានឆ្នេរខ្សាច់ ដើម្បីឆ្ពោះទៅទទួលបានជ័យលាភីនាពេលខាងមុខ ដោយមានការចូលរួមពី មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ក្រុមការងារគ្រប់គ្រងឆ្នេរ និងប្រតិបត្តិករទេសចរណ៍ទាំងអស់គ្នា ។ ខេត្តកោះកុង មានឆ្នេរខ្សាច់ស្អាតធម្មជាតិជាច្រើន ដែលមានសក្តានុពលខ្ពស់អាចរៀបចំកែលម្អ ដើម្បីចូលរួមក្នុងការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី២ ឆ្នាំ ២០១៩បាន ហើយនឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងជាមេដែកឆក់ជំរុញដល់ការរីកលូតលាស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៅតាមតំបន់ជាប់នឹងឆ្នេរខ្សាច់ទាំងនោះផងដែរ៕មុនីរម្យ


ប្រភព៖ រដ្ឋបាលខេត្តកោះកុង 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ