រដ្ឋបាលខេត្តព្រះវិហារ បើកសន្និបាតបូកសរុបលទ្ធផលការងាឆ្នាំ២០១៨ និងលើកទិសដៅបន្ត ឆ្នាំ២០១៩
March 06, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃពុធ ០១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែ មីនា ឆ្នាំ ២០១៩ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារបន្ត ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីខេត្ត អភិបាលក្រុង ស្រុក អធិការ នគរបាល មេឃុំចៅសង្កាត់ មេប៉ុស្តិ៍ និងមន្ត្រីរាជការ ជាច្រើនរូបផងដែរ ។
       ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់យ៉ាងច្បាស់ពីសមិទ្ធផលធំសម្រេចបានក្នុងរយះពេលកន្លងមកនេះ ដែលទាំងអស់នេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងពីគ្រប់អ្នកពាក់ព័ន្ធ ទាំងអស់ ដែលបានសហការគ្នាធ្វើឲ្យខេត្តព្រះវិហារ កាន់តែមានភាពរីកចម្រើនជាបន្តបន្ទាប់ ។
ក្នុងនោះដែរឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បញ្ជាក់ពីគោដៅសំខាន់នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី០៤ សម្រាប់នីតិកាលទី០៦ រាជរដ្ឋាភិបាល បានផ្តោតក្នុងការកែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ និងកំណែទម្រង់ស៊ីជម្រៅ សំដៅលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ សមភាព ធានាបាននូវយុត្តិធម៌ក្នុងការទទួលសេវាសាធារណៈ ការលើកកម្ពស់អភិបាលកិច្ចល្អ និងសមត្ថភាពស្ថាប័នថ្នាក់ក្រោមជាតិ ដែលតម្រូវឲ្យរដ្ឋបាលគ្រប់ជាន់ថ្នាក់បំពេញតួនាទីភារកិច្ចជាប្រយោជន៍ប្រជាពលរដ្ឋប្រកដោយការទទួល ខុសត្រូវ ឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ សំដៅបង្កើប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ បង្ខិតជិតប្រជាពលរដ្ឋ ធានាឲ្យមានភាពរីកចម្រើននូវជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ដែលគោលដៅចម្បងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី0៤គឺ កំណើន ការងារ  សមធម៌ និងប្រសិទ្ធភាព ជាក់ស្តែងការបង្កើតយន្តការច្រកចេញចូលតែមួយនៅថ្នាក់ឃុំ សង្កាត់ ក្រុង ស្រុក និងខេត្ត។
       លើសពីនេះទៀត ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្ថែមលើទំនាក់ទំនងកិច្ចសហ ប្រតិបត្តិការល្អជាមួយខេត្តទាំង៣ជាប់ព្រំដែននៃព្រះរាជាណចក្រថៃ តាមរយះការផ្លាស់ប្តូរដំណើរទស្សនកិច្ច  កិច្ចប្រជុំ  និងការលេងកីឡាជាមួយគ្នា បានធ្វើឲ្យទំនាក់ទំនងកាន់តែប្រសើរឡើងបន្ថែមទៀត។ក្រៅពីនោះខេត្តព្រះវិហារក៏មានកិច្ចសហប្រតិបត្តិការល្អជាមួយខេត្តយ៉ាឡាយនៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។
       ជាចុងក្រោយឯកឧត្តមអភិបាល ស្នើឲ្យសមាជិក សមាជិកទាំងអស់ខិតខំយកចិត្តទុកដាក់ស្តាប់ និងចូលរួម ពិភាក្សាឲ្យបានផុសផុលដើម្បីផ្លាស់ប្តូរបទពិសោធន៍ យោបល់អំពី វឌ្ឍនភាព ការប្រឈម ដំណោះស្រាយ និងសំណូមពរសម្រាប់ទិសដៅការងារបន្ត ធ្វើយ៉ាងណាស្វែងរកធាតុចូល ក្នុងការចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលទទួលបានជោគជ័យ ប្រសិទ្ធភាព ព្រមទាំងការអភិវឌ្ឍខេត្តយើងឲ្យកាន់រីកចម្រើនបន្ថែមទៀតនាថ្ងៃអនាគត៕អែមមី


ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ