ខេត្តសៀមរាប ធ្វើសិក្ខាសាលា ស្ដីអំពីបច្ចេកវិទ្យាកាត់បន្ថយទឹកដក់លើកម្រាលផ្លូវក្នុងក្រុង
March 06, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានចូលរួមពិធីបើកសិក្ខាសាលាស្ដីអំពីបច្ចេកវិទ្យាកាត់បន្ថយទឹកដក់លើកម្រាលផ្លូវក្នុងក្រុង ដោយប្រើប្រាស់ប្រភេទដុំបេតុងជម្រាបទឹក តាមរយៈគម្រោងសាកល្បងអនុវត្តដោយក្រុមហ៊ុន OMURA Ceratec Co.,Ltd ដែលគាំទ្រដោយ JICA។

​      អភិបាលរងខេត្តសៀមរាប ក៏បានបញ្ជាក់ផងដែរថា​ ក្រុមប្រតិភូបានមកដល់ទឹកដីខេត្តសៀមរាបជាខេត្តគោលដៅទេសចរណ៍វប្បធម៌មួយដ៏សំខាន់មួយនៃព្រះរាជាណាចក្រកម្ពុជា​​ តាមរយៈគម្រោងសាកល្បង ” ការរួមចំណែកក្នុងការការពារទឹកដក់លើកម្រាលផ្លូវនិងចិញ្ចើមផ្លូវក្នុងក្រុង ដោយប្រើប្រាស់ប្រភេទដុំបេតុងជម្រាបទឹក​ជាបច្ចេកវិទ្យាថ្មីរបស់ជប៉ុន” ដែលកំពុងបន្តរសាងសង់នៅលើកំណាត់ផ្លូវ២ធ្នូ មុខមន្ទីរពេទ្យបង្អែកខេត្ត ជាគម្រោងជំនួយឥតសំណងរបស់ជប៉ុន ជាមួយគ្នានេះលោកសាស្ត្រាចារ្យក៏នឹងធ្វើបទបង្ហាញដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍លើបច្ចេកវិទ្យាខាងលើនេះ។

​        ជាមួយគ្នានេះដែរ​ លោក​ អភិបាលរងខេត្តក៏សង្ឃឹមថា បទបង្ហាញរបស់លោកសាស្ត្រាចារ្យនឹងមានសារៈប្រយោជន៍ដ៏ល្អ ជាផ្នែកមួយក្នុងការដុះខាត់និងបណ្តុះបណ្តាលចំណេះដឹងថ្មីៗបន្ថែមទៀត ដល់សិក្ខាកាម ជាធនធានមនុស្សសម្រាប់ខេត្តសៀមរាបយើង ដែលនឹងរួមចំណែកអភិវឌ្ឍន៍ក្រុងសៀមរាបប្រកបដោយ​ភាព បៃតង ឆ្លាតវៃ និងមាននិរន្តរភាព ឲ្យសក្តិសមជាទីក្រុងទេសចរណ៍ដែលមានសម្បត្តិបេតិកភណ្ឌពិភពលោកស្ថិតនៅ នៃព្រះរាជាណាចក្រកម្ពុជា។

        ទន្ទឹមនឹងនេះ​ លោក​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋក៏ដូចជារដ្ឋាភិបាលជប៉ុនដែលជានិច្ចកាលតែងតែជួយជ្រោមជ្រែងរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ពិសេសខេត្តសៀមរាប ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបបវ័ន្តផ្សេងៗ និងការបណ្តុះបណ្តាលធនធានមនុស្ស ជប៉ុនគឺជាដៃគូអភិវឌ្ឍន៍មួយដែលមិនអាចខ្វះបានសម្រាប់កម្ពុជា៕អែមមី
 

ប្រភពៈ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ