អភិបាលរងខេត្តស្វាយរៀង ស្នើដល់គណៈកម្មាធិការរៀបចំការប្រឡង សុំឲ្យមានភាពសុក្រឹត្យនិងទទួលខុសត្រូវខ្ពស់ចំពោះការប្រឡង ដើម្បីបង្កើនធនធានមនុស្ស
March 06, 2019 អ្នកទស្សនា :

     នាព្រឹកថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ លោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងព្រះវិសុទ្ធិញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀង បានអញ្ជើជាគណៈអធិបតីក្នុងពិធីបើកកញ្ចប់វិញ្ញាសារប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ(ពុទ្ធិកអនុវិទ្យាល័យ) នៅមណ្ឌលប្រឡងពុទ្ធិកវិទ្យាល័យស្វាយរៀង ស្ថិតនៅវត្តជម្ពូព្រឹក្សា ភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ព្រមទាំងមានការអញ្ជើញចូលរួមពីលោកអភិបាលរងក្រុងស្វាយរៀង និងលោកប្រធាន អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង ។​​

     អភិបាលរងខេត្ត បានមានមតិផ្តាំផ្ញើដល់បេក្ខសមណៈគ្រប់ព្រះអង្គត្រូវប្រឹងប្រែងប្រឡងឲ្យអស់ពីសមត្ថភាព ដើម្បីបានចូលរៀននៅពុទ្ធិកវិទ្យាល័យ មហាវិទ្យាល័យ នារាជធានីភ្នំពេញ ក៏ដូចជាបានលើកកម្ពស់វិស័យពុទ្ធសាសនា ពិសេសគឺ សមត្ថភាព ចំណេះដឹងចេញពីធនធានព្រះសង្ឃឲ្យបានច្រើន ។ លោកក៏បានស្នើដល់គណៈកម្មាធិការរៀបចំការប្រឡង សុំឲ្យមានភាពសុក្រឹត្យនិងទទួលខុសត្រូវខ្ពស់ចំពោះការប្រឡងនៅថ្ងៃនេះ។

     សូមជម្រាបជូនថាៈ ឆ្នាំនេះបេក្ខសមណៈ បេក្ខជនដែលបានដាក់ពាក្យប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យស្វាយរៀង មានចំនួន១២៩អង្គ/នាក់ ៕មុនីរម្យ


ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ