ខេត្តព្រះសីហនុ បើកសិក្ខាសាលា ស្តីពី “អ្នកនាំពាក្យសកម្ម ឆ្ពោះទៅកាន់ប្រសិទ្ធិភាពមុខមាត់ កិត្តិយសខេត្ត ក្រុង រួមជាមួយនឹងកិច្ចថែរក្សាលើកតម្កើងអធិបតេយ្យ ឯកភាព និងមោទកភាព នៃជាតិរស់ឡើងវិញ"
March 06, 2019 អ្នកទស្សនា :

       នៅសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច  សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ ២០១៩  វត្ថុបំណងនៃសាលា គឺជាវេទិកាហ្វឹកហ្វឺនជំរុញ និងអនុវត្ត គាំទ្រដល់មន្ត្រីថ្នាក់ក្រោមជាតិ ដែលជាអ្នកនាំពាក្យប្រចាំរាជធានី ខេត្ត និងមន្ត្រីគ្រប់ក្រសួង ក្រោមកិច្ចទទួលខុសត្រូវនៅមូលដ្ឋានរាជធានី ខេត្តរបស់ខ្លួន រយពេល ២ថ្ងៃ គឺពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩  ក្រោមអធិបតីឯកឧត្ដម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល ។ 

      សិក្ខាសាលាមានសិក្ខាកាមមកពីមន្ទីរ អង្គភាព ៤ខេត្ត ក្នុងនោះ មកពីខេត្ត កោះកុង កែប កំពត និងខេត្តព្រះសីហនុ ។

     ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បើកសិក្ខាសាលាថា សិក្ខាសាលាមានគោលបំណងសំខាន់ គឺដើម្បីបំពាក់បំប៉នជំនាញ និងបង្កើនសមត្ថភាពដល់មន្ត្រីថ្នាក់ក្រោមជាតិ ឲ្យមានលទ្ធភាព ក្នុងកិច្ចរក្សាមតិសាធារណៈប្រកបដោយភាពវិជ្ជមាន និងបង្កើនការទុកចិត្ត ព្រមទាំងការចូលរួមសហការគាំទ្រពីសំណាក់សាធារណជន ។ ជាមួយគ្នានេះអង្គការសាលាក៏បានបញ្ជាក់ផងដែរពីការយល់ដឹងពេញលេញនូវទស្សនៈនយោបាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ ក្នុងទិដ្ឋភាពយុទ្ធសាស្រ្ត និងយុទ្ធវិធី គឺជាសញ្ញាណនៃប្រសិទ្ធភាព និងឯកភាពជាតិ ។

      ឯកឧត្តមសង្ឃឹមថា សិក្ខាកាម និងយក ចិត្តទុក្ខដាក់ ក្នុងការត្រង់ត្រាប់ស្ដាប់ ពិចារណា ចំពោះនិយមន័យ វិសាលភាព និងខ្លឹមសារនៃប្រធានបទ ឆ្ពោះទៅកាន់ប្រ សិទ្ធភាព មុខមាត់ កិត្តិយសខេត្ត ក្រុង រួមជាមួយនឹងកិច្ចថែរក្សាលើកតម្កើង អធិបតេយ្យភាព និងមោទនភាព នៃជាតិរស់ឡើងវិញ ដ៏មានសារៈប្រយោជន៍សម្រាប់មន្រ្តីថ្នាក់ក្រោមជាតិ ៕មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ