ខេត្តព្រះសីហនុ ធ្វើពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩
March 06, 2019 អ្នកទស្សនា :

      មន្ទីរកិច្ចការនារី សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨  ( ០៨មីនា ១៩១០ - ០៨ មីនា ២០១៩) ក្រោមប្រធានបទ " លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធន ធានមនុស្ស "  ក្រោមអធិបតីឯកឧត្ដម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ។

     លោកស្រី សៅ កាន ប្រធានមន្ទីរកិច្ចការនារី មានប្រសាសន៍ នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ១៤រោជ ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ថា ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ ក្រសួងកិច្ចការនារី ក៏ដូចជាមន្ទីរកិច្ចការនារី កំពុងអនុវត្តលើកកម្ពស់ស្ថានភាព និងបង្កើនភាពអង់អាចដល់ស្ត្រី លើគោលនយោបាយសមភាពយេនឌ័រ និងគោលនយោបាយជាតិ ចែងក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ចាត់ទុក "ស្ត្រីជាឆ្អឹងខ្នងនៃសង្គមជាតិ" ការលើកកម្ពស់ស្ថានភាព តួនាទី ឋានៈរបស់ស្ត្រីក្នុងគោលដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពល រដ្ឋ ជាពិសេសស្ត្រី និងកុមារក្នុងស្មារតីទទួលខុសត្រូវ ក្រសួង ក៏ដូចជាមន្ទីរបានខិតខំអនុវត្តនូវសកម្មភាពសំខាន់ៗផ្អែកតាមផែនការនារីរតនៈ ដែលមាន ៥វិស័យ ដូចជា ,ស្ត្រីនិងក្មេងក្នុងវិស័យអប់រំ ,ស្ត្រីក្នុងភាពអង់អាចផ្នែកសេដ្ឋកិច្ច,  ស្ត្រីក្នុងវិស័យកិច្ចការពារផ្លូវច្បាប់ ,ស្ត្រីនិងកុមារក្នុងវិស័យសុខភាព ,ស្ត្រីក្នុងការធ្វើសេចក្តីសម្រេច ។

      លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ អានព្រះរាជសារសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសអបអរសាទរខួបលើកទី១០៨ ទិវា អន្តរជាតិនារី ៨មីនា ដើម្បីរំលឹកពីវីរៈភាព នៃការតស៊ូរបស់នារីទូទាំងសកលលោក ក្នុងការទាមទារលើកកម្ពស់សិទ្ធិសេរីភាព ប្រជាធិបតេយ្យ ការអនុវត្តន៍សិទ្ធិស្មើភាពរវាងបុរស និងស្ត្រីនៅក្នុងសង្គម ។ តាមគោលនយោបាយជាតិ គាំពារសង្គមរបស់រាជរដ្ឋាភិបាល ដឹកនាំប្រទេសជាតិមានសន្តិភាព កិត្តិយស កិត្តិនាម នៅក្នុងតំបន់ក៏ដូចជានៅក្នុងសកលលោក ប្រជារាស្ត្រមានសេចក្តីសុខ វឌ្ឍនភាពដូចសម័សង្គមរាស្រ្តនិយម ។

      ឯកឧត្តម យន្ត មីន មានប្រសាសន៍ស្វាគមន៍ ទិវាអន្តរជាតិនារី ៨មីនា ជាប្រវត្តិសាស្ត្រ ការលើកកម្ពស់សមភាពយេនឌ័រ និងផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើ (២០១៩-២០២៣) ដែលជាគោលនយោ បាយទាំង៣ ក្រោមកិច្ចសហការជាមួយក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ។ គោលការណ៍សំខាន់ទាំង៣ មានដូចជា ការធ្វើស្ថាប័ន នីយកម្មក្របខណ្ឌផ្អែកលើសមភាពយេនឌ័រ តាមវិស័យនីមួយៗ ។ បង្កើនធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅតាមវិស័យ រដ្ឋាភិបាលក៍ដូចជាវិស័យផ្សេងៗទៀត ។ បង្កើតប្រព័ន្ធតាមដាន ត្រួតពិនិត្យមានលក្ខណៈសង្គតិភាព និងផ្តល់គណនេយ្យភាពសាធារណៈដល់ស្ត្រី និងក្មេងស្រី ។ ដោយឡែកស្ត្រីក្នុងខេត្តព្រះ សីហនុ ទទួលបានអត្ថប្រយោជន៍ពីសុខសន្តិភាព ស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ចជាតិរឹងមាំ កាត់បន្ថយភាពក្រីក្រ និងការកែលម្អសេវាសាធារណៈ ។ សមិទ្ធផលទាំងនេះឆ្លុះបញ្ចាំងពីការបេ្តជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ក្នុងការលើកកម្ពស់យេនឌ័រនិងពង្រឹងអភិបាលកិច្ចល្អ និងលទ្ធិប្រជាធិបតេយ្យ នៅទូទាំងប្រទេស ៕មុនីរម្យ
 

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ