អភិបាលខេត្តកណ្តាល ស្នើថ្នាក់ដឹកនាំគ្រប់ថ្នាក់ក្នុងខេត្ត ពិសេសអាជ្ញាធរ ក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធ ត្រូវយកការងារជំរឿនទូទៅប្រជាជននេះជាការងារសំខាន់ និងមានអាទិភាព
March 06, 2019 អ្នកទស្សនា :

      ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលបានស្នើឱ្យថ្នាក់ដឹកនាំគ្រប់ថ្នាក់ក្នុងខេត្ត ពិសេស អាជ្ញាធរ ក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធ ត្រូវយកកិច្ច​ការងារជំរឿនទូទៅប្រជាជន នេះជាការងារសំខាន់ និងមានអាទិភាព ឯកឧត្តមបានស្នើបែបនេះក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែកុម្ភៈ នាសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ នៅសាលាខេត្តកណ្តាល។

      ឯកឧត្តមបន្តថា ការងារជំរឿនទូទៅប្រជាជន ពិតជាមានសារៈសំខាន់ ព្រោះការងារជំរឿននេះមានរយៈពេលកំណត់ ដោយចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៣ ខែមីនាខាងមុខនេះប៉ុណ្ណោះ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ដល់មន្ត្រីរាជការទាំងអស់ គ្មានមន្ត្រីណាម្នាក់មិនបានសម្ភាសន៍ជាមួយមន្ត្រីជំរឿននោះទេ ហើយមន្ត្រីណាមិនបានសម្ភាសន៍ជាមួយមន្ត្រីជំរឿន មន្ត្រីនោះចាត់ទុកថាមិនគោរពនៅក្នុងកាតព្វកិច្ចជាពលរដ្ឋល្អ ហើយមិនសាកសម្យជាមន្ត្រីទៀតឡើយ។

       បើតាមរបាយការណ៍របស់លោក ម៉ីន ឈុន ប្រធានមន្ត្រីផែនការខេត្ត បានឱ្យដឹងថា ក្នុងខេត្តកណ្តាលមានមណ្ឌលជំរឿនទាំងអស់ចំនួន ២១១៦មណ្ឌល មានមន្ត្រីសម្ភាសន៍ជំរឿនសរុបចំនួន២៨១៦នាក់ មន្ត្រីត្រួតពិនិត្យមានចំនួន៧០៤នាក់ និងមន្ត្រីបំរុងចំនួន៥៩នាក់។  បើគិតត្រឹមថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩នេះខេត្តអនុវត្តបាន១៣,១៤% ស្មើនឹង៣៥៥២៦គ្រួសារ។

       នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរដល់អាជ្ញាធរ ក្រុង ស្រុក ដែលបានកែឆ្នៃឡ ធ្វើការដុតសំរាមនៅតាមស្រុកនីមួយៗ ហើយឯកឧត្តមបានយកស្រុកចំនួន៣ត្រូវធ្វើការសាកល្បង ក្នុងនោះមានស្រុកកោះធំ ស្រុកមុខកំពូល និងស្រុកពញាឭ ស្រុកទាំង៣នេះខេត្តនិងផ្តល់ឡសម្រាប់ដុតសម្រាប់ប្រភេទធំមួយ។ ឯកឧត្តមបន្ថែមថា អាជ្ញាធរ ក្រុង ស្រុកត្រូវផ្សព្វផ្សាយ និងបំផុសស្មារតីដល់ប្រជាពលរដ្ឋឪ្យយល់ដឹងពីបញ្ហាសំរាម សំដៅធ្វើឲ្យប្រជាពលរដ្ឋភ្ញាក់រលឹក ឪ្យប្រជាពលរដ្ឋចូលរួមសម្អាតអនាម័យ បរិស្ថានស្អាត ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ តាមរោងចក្រ ផ្សារ រមណីយដ្ឋាន សាលារៀន វត្តអារាម មណ្ឌលសុខភាព ឬតាមភូមិ ឃុំរបស់ខ្លួនឱ្យបានស្អាត។ ខេត្តត្រូវបង្កើតក្រុមការងារតាមដានត្រួតពិនិត្យនិងធ្វើការវាយតម្លៃ ការអនុវត្តអនុក្រឹត្យលេខ១១៣អនក្របក ស្តីការគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជនហើយត្រូវយករបាយការណ៍អំពីវឌ្ឍនភាព ការអនុវត្តការគ្រប់គ្រងសំរាមនៅតាមមូលដ្ឋានដាក់ក្នុងកិច្ចប្រជុំរៀងរាល់ខែ។

​        ក្នុង​របាយការណ៍​ខែ​កុម្ភៈ​ ខេត្ត​បាន​ផ្តោត​សំខាន់​ទៅ​លើ​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ សម្ភោធ​សមិទ្ធផល​នានា​នៅ​ក្នុង​វត្ត​ និង​ផ្សព្វផ្សាយ​ការងារ​ផ្សេងៗ​៕មុនីរម្យ
 

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ