អភិបាលរងខេត្តកោះកុង អញ្ជើញក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងពានរង្វាន់ សេវាកម្មផ្ទះស្នាក់បៃតង និងកាត់បន្ថយផលប៉ះពាល់ប្រែប្រួលអាកាសធាតុ នៅសហគមន៍អេកូទេសចរណ៍
March 06, 2019 អ្នកទស្សនា :

      លោកស្រីអភិបាលរងខេត្ត សូមចូលរួមអបអរសាទរចំពោះសេវាកម្មផ្ទះស្នាក់បៃតង បន្សាំ និងកាត់បន្ថយផលប៉ះពាល់អាកាសធាតុ ដែលទទួលបានកាលពីថ្ងៃអង្គារ ១៤ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ វិញ្ញាបនបត្រ និងពានរង្វាន់នាពេលនេះ សម្រាប់សហគមន៍ អេកូទេសចរណ៍ពាមក្រសោប និងសូមអោយបន្តរក្សាបាននូវចំណាត់ថ្នាក់ដ៏ល្អនេះបន្តទៅទៀត ព្រមទាំងជួយផ្សព្វផ្សាយបន្ត និងជាគំរូដល់ផ្ទះស្នាក់ផ្សេងទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកស្នាក់ និងទស្សនាកំសាន្តកាន់តែច្រើន នៅលើទឹកដីខេត្តកោះកុងរបស់យើង៕មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ