អភិបាលរងខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនាម័យសំអាតបរិស្ថាន ដើម្បីឲ្យមានភាពស្រស់បំព្រង
March 05, 2019 អ្នកទស្សនា :

       នៅព្រឹកថ្ងៃអង្គារ១៤រោច ខែមាឃ ឆ្នាំចសំរឹទ្ធិស័កព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ រដ្ឋបាលក្រុងស្វាយរៀង បានរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹង និងការសម្អាតទីក្រុងដើម្បីចូលរួមអបអរសាទរទិវាជាតិ ទីក្រុងស្អាតលើកទី៧ ឆ្នាំ២០១៩ ក្រោមប្រធានបទទីក្រុងស្អាត ទីក្រុងផ្ដល់ភាពកក់ក្ដៅ ក្រោមអធិបតីភាព លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តមអភិបាលខេត្ត និងលោកណុប ចំរើន អភិបាលក្រុងស្វាយរៀង ។ អញ្ជើញចូលរួមក្នុងពិធីនេះមាន មន្ត្រីរាជការសាលាក្រុង មន្ទីរទេសចរណ៍ខេត្ត មន្ទីរបរិស្ថានខេត្ត កងកម្លាំងចំណុះសាលាក្រុងទាំង៣ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ អង្គភាពចំណុះសាលាក្រុង លោក លោកស្រីប្រធានការិយាល័យជំនាញនានាជុំវិញក្រុង លោក លោកស្រីក្រុមប្រឹក្សាសង្កាត់ទាំង៧ ក្នុងក្រុង យុវជន ស ស យ ក ក្រុង និងសិស្សានុសិស្ស សរុបវត្តមានប្រមាណ៤០៧។

     លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត បានអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន យើងឃើញហើយថាបច្ចុប្បន្ននេះកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សាធារណៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់គួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះកម្ពុជាត្រូវបន្ត យកចិត្តទុកដាក់ខ្ពស់លើការងារសំខាន់ៗជាអាទិ៍៖ ការបន្តកាត់បន្ថយភាពក្រីក្រ, ការលើកកំពស់សុខភាព និងសុខមាលភាពប្រជាជន, ការគិតគូរពីចីរភាពនៅតាមបណ្ដាទីក្រុង, ការឆ្លើយតបនឹងបញ្ហាបម្រែបម្រួលអាកាសធាតុកិច្ចការពារ និងអភិរក្សធនធានធម្មជាតិជាដើម ។ លោកបន្តថា គ្រប់ស្ថាប័នទាំងអស់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ និងព្រះសង្ឃគ្រប់ព្រះអង្គ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនឯកជន/រោងចក្រ និងបងប្អូនជនរួមជាតិទាំងអស់មេត្តាផ្ដល់ ការគាំទ្រនិងចូលរួមអនុវត្តឲ្យបានផុសផុលប្រកបដោយស្មារតីទទួលខុសត្រូវ ខ្ពស់នូវចលនាប្រឡងប្រណាំង (ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អបដិសណ្ឋារកិច្ចល្អ) ឲ្យបានផុសផុលដើម្បីឲ្យកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាពចីរភាព និងទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ សក្ដិសមនឹងកិត្តនាម (កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ) ។
       ជាចុងបញ្ចប់លោកអភិបាលរងខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនាម័យសំអាតបរិស្ថាន ដើម្បីឲ្យមានភាពស្រស់បំព្រង អោយដូចពាក្យស្លោកគេថា (ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អបដិសណ្ឋារកិច្ចល្អ) ដើម្បីអោយខេត្តស្វាយរៀងជាខេត្តមួយដែលមានភាពស្រស់បំព្រងពណ៌បៃតង ដើម្បីប្រកួតប្រជែងយកពានរង្វាន់ទីក្រុងស្អាតប្រចាំឆ្នាំ៕មុនីរម្យ


ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ