អភិបាលខេត្តកែប ជំរុញណែនាំដល់ប្រធានមន្ទីរ អង្គភាពត្រូវខិតខំអនុវត្តលើតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អ បង្កើនការផ្សព្វផ្សាយ និងប្រុងប្រយ័ត្នខ្ពស់លើបញ្ហាភ្លើងឆេះព្រៃ ជាពិសេសឧទ្យានជាតិកែប
March 05, 2019 អ្នកទស្សនា :

       រសៀលថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩
ឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីកិច្ចប្រជុំគណៈអភិបាលខេត្តបើកទូលាយ ដោយបានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយិកាទីចាត់ អង្គភាព ប្រធាន អនុប្រធានការិយាល័យសាលាខេត្តចំណុះសាលាខេត្ត ដើម្បីពិនិត្យ និងកែសម្រួលលើ៖
- សេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភះ និងទិសដៅការងារខែមីនាឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តកែប   - សេចក្តីព្រាងឯកសារសន្និបាទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារអនុវត្តបន្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តកែប  - បញ្ហាផ្សេងៗ
       នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញណែនាំដល់លោក លោកស្រីប្រធានមន្ទីរ អង្គភាពត្រូវខិតខំអនុវត្តលើតួនាទី ភារកិច្ចរបស់ខ្លួនអោយបានល្អប្រសើរ ។ បង្កើនការផ្សព្វ
ផ្សាយ និងប្រុងប្រយ័ត្នខ្ពស់លើបញ្ហាភ្លើងឆេះព្រៃ ជាពិសេសឧទ្យានជាតិកែប ។ ខិតខំអនុវត្តអោយបានល្អប្រសើរនៅការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ជៀសវាងមានការថ្នាំងថ្នាក់ពីសំណាក់ប្រជាពលរដ្ឋលើបញ្ហាណាមួយដោយយើងពុំបានដឹង ដោយបង្កើនការចូលរួមដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ៕មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកែប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ