អភិបាលខេត្តកោះកុង ជំរុញឱ្យក្រុមហ៊ុន និងមន្ទីរជំនាញ ស្វែងរកដំណោះស្រាយឱ្យបានទាន់ពេល ដើម្បីឱ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់ប្រចាំថ្ងៃ
March 05, 2019 អ្នកទស្សនា :

       ថ្ងៃអង្គារ ១៤ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ ២០១៩ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានបើកកិច្ចប្រជុំពិភាក្សា ជា មួយក្រុមហ៊ុន រដ្ឋាករទឹកកោះកុង និងក្រុមហ៊ុន LYP Group ព្រមទាំងសមាសភាពពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយ ពីបញ្ហាកង្វះទឹកប្រើប្រាស់ របស់ប្រជាពលរដ្ឋ ក្នុងក្រុងខេមរភូមិន្ទ។

      លោកជំទាវអភិបាលខេត្ត សូមអោយក្រុមហ៊ុន និងមន្ទីរជំនាញ ស្វែងរកដំណោះស្រាយអោយបានទាន់ពេលវេលា ដើម្បីអោយប្រជាពលរដ្ឋមានទឹកប្រើប្រាស់ប្រចាំថ្ងៃ ដោយសព្វថ្ងៃអាកាសធាតុក្តៅផង សូមក្រុមហ៊ុនស្វែងរកប្រភពទឹក ឬក៏ត្រូវមានវិធានការយ៉ាងណាសម្រាប់រក្សាទឹកទុក សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការប្រកបរបរអាជីវកម្ម មួយវិញទៀតសូមក្រុមហ៊ុន និងមន្ទីរ អង្គភាព សប្បុរសជន និងអ្នកពាក់ព័ន្ធនានា ជួយដឹកដឹកសម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលនៅចុងបណ្តាញមួយចំនួន មានការខ្វះខាតទឹកប្រើប្រាស់៕មុនីរម្យ


ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ