អភិបាលខេត្តក្រចេះ អញ្ជើញចូលរួមក្នុងពិធីបើកវេទិការយុវជនតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម
March 05, 2019 អ្នកទស្សនា :

       ថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះអញ្ជើញចូលរួមក្នុងពិធីបើកវេទិការយុវជនតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ និងវៀតណាម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា  ។

      ក្នុងពិធីនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ៖ វត្តមានគណៈប្រតិភូនៅទីនេះ គឺពិតជាមានសារះសំខាន់ក្នុងការបន្តពង្រឹង និងពង្រីក ក្នុងកិច្ចសហប្រតិបត្តិការរវាងយុវជន និងកីឡាទាំង៣ប្រទេសឲ្យកាន់តែរឹងមាំ និងបន្តការបេ្តជ្ញាចិត្តរួមគ្នា ក្នុងការចែករំលែកផ្លាស់ប្ដូរបទពិសោធន៍ការងារក្នុងការអភិវឌ្ឍសេដ្ឋកិច្ច រួមចំណែកលើកកម្ពស់ស្ដង់ដា ជីវភាពរស់នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍទាំងមូល ពិតណាស់យុវជនគឺគន្លឹះនិងមានតម្លៃបំផុតសំរាប់ការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ បរិស្ថាន និងការរក្សាសន្ដិភាពក្នុងពេលបច្ចប្បន្ន និងអនាគត ។

      ឯកឧត្តមរដ្ឋមន្រ្តីសភាចារ្យ ហង់ ជួនណារ៉ុន បានបញ្ជាក់ពីគោលដៅនៃការរៀបចំវេទិការនេះឡើងគឺ ដើម្បីពិនិត្យមើលទៅតាមប្រធានបទទាំង៣ ដែលបានដាក់ចេញគឺ៖ ១- យុវជន និងបច្ចេកវិទ្យា ២-យុវជន នៅបំណិនសតវត្សទី២១ និងទី៣- យុវជននៃសហក្រិនភាព ។ ជាការពិតណាស់ ប្រទេសយើងទាំង៣ បានសហការគ្នាលើកគ្រប់វិស័យតាំងតែពីអតីតកាលមកម្ល៉េះ ហើយជាពិសេសនៅដើមឆ្នាំ២០០០ ប្រទេសយើងទាំង៣បានសម្រេចរៀបចំឲ្យមានកិច្ចជំនួបកំពូលរវាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំង៣ ដើម្បីបង្កើតជាតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម  ក្នុងគោលដៅពង្រឹងខេត្តដែលជាប់ព្រំដែនទាំង៣  ដែលជាខេត្តមានលក្ខខណៈមិនសូវអំណោយផលខាងផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច ដើម្បីជម្រុញឲ្យមានកិច្ចសហប្រតិបត្តិការនេះឡើង ក៏ដូចជាលើកកម្ពស់ការវិនិយោគនៅក្នុងខេត្ត នៅតាមតំបន់ព្រំដែននៃប្រទេសទាំង៣ ។ 

       ឯកឧត្តមរដ្ឋមន្រ្តី បន្តទៀតថា៖ តាមរយៈការដាក់ចេញនូវផែនការសកម្មភាពច្បាស់លាស់ ខាងផ្នែកសាងសង់ ផ្លូវ សាលារៀន មន្ទីរពេទ្យ ក៏ដូចជាអភិវឌ្ឍន៍ផ្នែក កសិកម្ម ឧស្សាហ៍កម្ម យើងឃើញថា ក្នុងរយៈពេលប្រមាណជាង ១៥ ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ បានប្រែមុខមាត់តំបន់ត្រីកោណនេះ ពីតំបន់មួយដែលមានការអភិវឌ្ឍមានកម្រិតទាប ក្លាយជាតំបន់មួយមានការអភិវឌ្ឍខាងផ្លូវទូរគមនាគមន៍ ដឹកជញ្ជូន ក៏ដូចជាលើកកម្ពស់ពាណិជ្ជកម្មនៅតាមតំបន់ព្រំដែនផងដែរ ។ ដូច្នេះប្រធានបទដែលយើងពិភាក្សាពេលនេះ គឺបង្ហាញពីការអភិវឌ្ឍឈានមួយកម្រិតទៀត នៃប្រទេសតាមតំបន់ព្រំដែន ដើម្បីអាចឲ្យយុវជនយើងប្រើប្រាស់នូវវឌ្ឍនភាពខាងផ្នែកបច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហាផ្សេងៗនៅក្នុងតំបន់ព្រំដែនប្រទេសទាំង៣ រួមមាន៖ ការរកទីផ្សារ ការប្រើប្រាស់បច្ចេកវិទ្យា ដើម្បិរកទីផ្សារសម្រាប់កសិករតាមតំបន់ព្រំដែន ការប្រើប្រាស់នូវការសហការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសផ្តោលើបំណិនទន់ សតវត្សទី២១ ដើម្បីលើកកម្ពស់នៃការអភិវឌ្ឍន៍តំបន់នីតាមព្រំដែន ម្យ៉ាងវិញទៀតខាងផ្នែងសហក្រិនភាព មានគោលដៅដើម្បីបណ្តុះបណ្តាលឲ្យយុវជននៅតាមតំបនព្រំដែន ចេះបង្កើតសហគ្រាស ចេះលើកកម្ពស់ការអភិវឌ្ឍ ខាងផ្នែកសហគ្រាស ដើម្បីអាចបង្កើតការងារធ្វើសម្រាប់យុវជននៅតាមតំបន់ព្រំដែន ៕មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ