អភិបាលខេត្តកំពង់ស្ពឺ ប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា
March 05, 2019 អ្នកទស្សនា :

       រសៀលថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ០៥ ខែមីនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ស្ពឺដឹកនាំដោយ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា ដែលដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ សុខាភិបាល សង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ដែលអញ្ជើញមកបំពេញបេសកកម្មក្នុងខេត្តកំពង់ស្ពឺ ដើម្បីតាមដានត្រួតពិនិត្យ និងស្វែងយល់អំពីប្រសិទ្ធភាព នៃការអនុវត្តច្បាប់នានា ពាក់ព័ន្ធនឹងវិស័យទាំង៤ របស់គណៈកម្មការ និងសមិទ្ធិផលនានារបស់ខេត្តដែលសម្រេចបាន និងទិសដៅអនុវត្តបន្ត ដែលពាក់ព័ន្ធ និងសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការ ។

       សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំពិភាក្សាការងារនាឱកាសនេះក្នុងគោលបំណងស្វែងយល់ពីប្រសិទ្ធភាព នៃការប្រតិបត្តិច្បាប់នានា ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការ និងស្វែងយល់ពីការអនុវត្តន៍ កម្មវិធីគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល អាណត្តិទី ៦ នៃរដ្ឋសភា ៕មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ