រដ្ឋបាលខេត្តកំពត បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩
March 05, 2019 អ្នកទស្សនា :

        ព្រឹកថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៦៥២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពត បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម អ៊ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្ត។ អញ្ជើញចូលរួមក្នុងអង្គសន្និបាតនេះរួមមាន៖ ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាព កងកម្លាំងទាំងបី ក្រុមប្រឹក្សាឃុំ សង្កាត់ តំណាងសមាគម អង្គការសង្គមស៊ីវិល សរុប៦២៧ នាក់។

         សូមបញ្ជាក់ថា ក្នុងពិធីនេះក៏មាន ការប្រគល់រង្វាន់ជ័យលាភីដល់មូលដ្ឋានដែលអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព មានស្នាដៃល្អ ក្រសួងមហាផ្ទៃបានផ្តល់ជូន រដ្ឋបាលឃុំ សង្កាត់ ជ័យលាភីប្រភេទ១ ប្រភេទ២ និងប្រភេទ៣ ក្នុងនោះ ក្រុងកំពត ទទួលបាន ៣.០០០.០០០រៀល ស្រុកទឹកឈូ ទទួលបាន ១៤.០៥០.០០០រៀល ស្រុកកំពង់ត្រាច ទទួលបាន ១១.១៥០.០០០រៀល ស្រុកបន្ទាយមាស ទទួលបាន ១៥.០០០.០០០រៀល ស្រុកអង្គរជ័យ ទទួលបាន ១០.១០០.០០០រៀល  ស្រុកដងទង់  ទទួលបាន  ៨.៤០០.០០០រៀល ស្រុកឈូក ទទួលបាន ១៣.៧៥០.០០០រៀល ស្រុកជុំគិរី ទទួលបាន ៧.០០០.០០០រៀល  សរុបចំនួន ៨២.៤៥០.០០០ រៀល ។ ជាមួយនេះផងដែ ឯកឧត្តម អភិបាលខេត្ត ក៏បានឧបត្ភម្ព ដល់អ្នកចូលរួមមកពីក្រុងស្រុកទាំងប្រាំបី ១នាក់ ៥០.០០០រៀល មានមន្រី្តចំនួន ៣៣៥នាក់ សរុប ១៦.៧៥០.០០០រៀល៕មុនីរម្យ
 

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ