អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងនៃគណៈអភិបាលស្រុកជើងព្រៃ
March 05, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃអង្គារ​ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៥ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម គួច​ ចំរើន​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលស្រុកជើងព្រៃ នៅបរិវេណសាលាស្រុកជើងព្រៃ និងមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកស្រី អភិបាលរងខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត កងម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ថ្នាក់ដឹកនាំស្រុក ។

       លោក អឿ វឿន នាយកទីចាត់ការគ្រប់គ្រងធនធាន បានអានប្រកាស ស្តីពីការតែងតាំងលោក ជិន​ ហ៊ុ ជាអភិបាលរង​ នៃគណៈអភិបាលស្រុកជើងព្រៃ។

       មានប្រសាសន៍ក្នុងការផ្តាំផ្ញើដល់អភិបាលរងដែរទើបទទួលតំណែងថ្មីនោះផងដែរ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល នៃគណៈអភិបាលខេត្ត បានស្នើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងស្រុកជើងព្រៃ ត្រូវរួមគ្នាក្នុងការអភិវឌ្ឍស្រុកលើគ្រប់វិស័យ ក្នុងការដោះស្រាយការងារនៅអង្គភាពរបស់ខ្លួន  ការផ្តល់សេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរ និងមានតម្លាភាពជូនពួកគាត់អោយបានទាន់ពេលវេលា ។  ឯកឧត្តម បានបន្ថែមទៀតថា អភិបាលរង ស្រុកជើងព្រៃ​ ដែលទើបបានប្រកាសតែងតាំងថ្មីនេះត្រូវទទួលខុសត្រូវខ្ពស់ចំពោះមុខថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងចំពោះតួនាទីរបស់ខ្លួនដែលរាជរដ្ឋាភិបាលបានប្រគល់ជូន៕មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ