រដ្ឋបាលខេត្តកំពង់ស្ពឺ និងក្រុមការងារអន្តរក្រសួង ប្រជុំត្រៀមរៀបចំទីតាំងបើកការដ្ឋានសាងសង់គម្រោងផ្លូល្បឿនលឿន រាជធានីភ្នំពេញ-ក្រុងព្រះសីហនុ
March 05, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រុមការងារមកពីអន្តរក្រសួង ស្ដីពីការត្រៀមរៀបចំទីតាំងបើកការដ្ឋានសាងសង់គម្រោងផ្លូវល្បឿន លឿន រាជធានីភ្នំពេញ-ក្រុងព្រះសីហនុ ដែលនឹងគ្រោងរៀបចំពិធី នាថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ។

      គួរបញ្ជាក់ផងដែរថា ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​ក្រុង​ព្រះសីហនុ​មាន​ប្រវែង​ជាង១៩០គីឡូម៉ែត្រ​ ​ដែល​ចេញពី​ម្តុំ​ផ្លូវ​រទេះភ្លើង​ ​នៃ​តំបន់​ទំនប់​កប់​ស្រូវ​ ​ស្ថិតនៅ​ខាងស្តាំ​ដៃ​ផ្លូវជាតិ​លេខ៤​ ​និង​សាងសង់​ស្របគ្នា​នឹង​ផ្លូវជាតិ​នេះ​ ​រហូត​ជិតដល់​ទីរួមខេត្ត​កំពង់ស្ពឺ​ ​ទើប​ផ្លូវ​នេះ​ឆ្លងកាត់​ផ្លូវជាតិ​លេខ៤​ ​ងាក​មក​ខាងឆ្វេង​ដៃ​វិញ​ ​ហើយ​បន្ត​រហូតដល់​ស្រុក​ព្រៃនប់​ ​ទើប​ផ្លូវ​នេះ​ងាក​មក​ស្តាំ​ដៃ​ ​រហូតដល់​មាត់សមុទ្រ​នៃ​ក្រុង​ព្រះសីហនុ​៕ រតនា
 

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ