រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩
March 05, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃអង្គារ៍ ១៤រោច ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម អន ស៊ុ សមាជិកព្រឹទ្ធសភា ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សួន បវរ អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ លោកប្រធានមន្ទីរ/អង្គភាពនានាជុំវិញខេត្ត អភិបាល អភិបាលរង ក្រុង ស្រុក សមាជិកក្រុមប្រឹក្សាក្រុង ស្រុក មេឃុំ ចៅសង្កាត់ តំណាងអង្គការដៃគូរ ព្រមទាំងសមាជិក សមាជិកា សរុបប្រមាណជា ៥៥៦នាក់។

      មានប្រសាសន៍នៅក្នុងពិធីបើកអង្គសន្និបាតនាឱកាសនោះ ឯកឧត្តម សួន បវរ ក៏បានគូសបញ្ជាក់ដែរថា ការប្រារព្ធបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅ អនុវត្តបន្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យនាពេលនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញនូវស្នាដៃ សមិទ្ធផលការងារ បញ្ហាប្រឈម គ្រប់បណ្តាអង្គភាព មន្ទីរ ស្ថាប័នជុំវិញខេត្ត ដែលសម្រេចបានក្នុងរយៈពេលមួយឆ្នាំមកនេះ ក្នុងការអនុវត្តកម្មវិធីនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា នូវគោលនយោបាយយុទ្ធសាស្រ្តចតុកោណ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងការប្រកាសអំពីលទ្ធផលចលនាប្រឡងប្រណាំងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្តិភាពផងដែរ៕ រតនា

 

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ