រដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធខួបលើកទី១០៨ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៩
March 05, 2019 អ្នកទស្សនា :

      ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ខួបលើកទី១០៨ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៩ ដែលបានរៀបចំឡើងនៅសាសប្រជុំសាលាខេត្តកំពង់ធំ មានការអញ្ជើញចូមរួមពី ប្រធាន អនុប្រធានមន្ទីរ អង្គភាព ដែលជាសមាសភាពនារី ចូលរួម យ៉ាងអធឹកអធ័ម នារសៀលថ្ងៃចន្ទ ១៣ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩។

      លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានអានព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តិថ្លៃថ្នូរ និងសុភមង្គលរួចមក ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ក៏បានមានប្រសាសន៍ កោតសរសើរ ប្រធានមន្ទីរ ស្ថាប័ន អង្គភាព ក្រុងស្រុក ដែលបានរួមគ្នា ប្រារព្វពិធី ខួបលើកទី១០៨នារីអន្តរជាតិ ៨ មីនា ឆ្នាំ ២០១៩នេះឡើង និងបាន ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងនោះមិនមែនបានសេចក្តីថា សិទ្ធនារីតែមួយថ្ងៃនោះទេ គឺជាខួប១០៨ ឆ្នាំទិវានារី អន្តរជាតិ ដូច្នេះត្រូវយកចិត្តទុកដាក់លើស្រ្តី គ្រប់កន្លែងធ្វើការនីមួយៗ ស្រ្តីបានដើរតួនាទីស្មើរនឹងបុរស ក្នុង កិច្ចការ អភិវឌ្ឍន៍សង្គម និងប្រទេសជាតិ ត្រូវបានស្រ្តីចូលរួម ហើយមិនត្រូវប្រៀបធៀបសមាសភាពស្រ្តីនិងបុរសទេ។

      ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានសំណូមពរ ឲ្យតាមមន្ទីរ អង្គភាព មន្រ្តីរាជការ សហការគ្នា ឲ្យបាន ស្អិតរមួត ការសាមគ្គីនេះឯង ដែលធ្វើឲ្យយើងបានជ័យជំនះ សម្រាប់ប្រទេសជាតិយើង គ្មានជ័យជំនះណាដែលមិនបានសាមគ្គីគ្នា ឯកភាពផ្ទៃក្នុងនោះទេ កន្លងមកនេះដោយសារយើងបានរួមគ្នាធ្វើការងារជាច្រើនរហូតទទួលបានស្នាដៃ តែបើសិនជាគ្មានការចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រីទេ ក៏មិនបានជោគជ័យនោះដែរ ជាពិសេសនារីដែលធ្វើការនៅន្លែងធ្វើការក្តី ឬធ្វើការនៅផ្ទះ ថែរទាំងកូនចៅក្តី ក៏មានតំលៃស្មើនឹងធ្វើការ មន្រ្តីរាជការដែរ ឬធ្វើការខាងក្រៅដែរ ដែលបានបំពេញតួនាទីដ៏សំខាន់ក្នុងការលើកទឹក ចិត្ត ស្វាមី បង ប្អូន ចំណែកខេត្តកំពង់ធំ បានអនុវត្តនូវ គោលនយោបាយភូមិឃុំសុវត្តិភាព ឆ្នាំនេះគឺទទួលបានជោគជ័យ ដោយពុំមានឃុំ សង្កាត់ណាធ្លាក់លេខនោះទេ ដែលជាលទ្ធផលល្អជាងឆ្នាំទៅ។

      ចុងក្រោយ ឯកឧត្តម សុខ លូ និងលោកជំទាវ បានប្រគល់នូវបាច់ផ្កាជូនដល់លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីអភិបាលរងខេត្ត តំណាងមន្ទីរអង្គភាពជុំវិញខេត្ត និងក្រុងស្រុក ជានារី ព្រមទាំងថតរូបជាអនុស្សាវរីយ៍ប្រកបដោយបរិយាកាសរីករាយផងដែរ៕ រតនា

 

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ