កម្ពុជា-ឥណ្ឌូនេស៊ី បញ្ចុះបឋមសិលាសាងសង់ ស្តូបអនុស្សាវរីយ៍ មិត្តភាព នៅខេត្តកំពង់ធំ
March 05, 2019 អ្នកទស្សនា :

      ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំង២ គឺប្រទេសឥណ្ទូនេស៊ី និងប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំនិងយូរអង្វែងនោះ ឯកអគ្គរាជទូតឥណ្តូនេស៊ី ប្រចាំនៅកម្ពុជា បានសហការជាមួយអាជ្ញាធរខេត្តកំពង់ធំ បញ្ចុះបឋមសិលាសាងសង់ ស្តូបអនុស្សាវរីយ៍ មិត្តភាពកម្ពុជា -ឥណ្ទូនេស៊ី ថ្មីមួយកន្លែងទៀត ស្ថិតនៅ ចំណុចផ្លូវវៀង ច្រមុះជ្រូក ជាប់ផ្លូវជាតិលេខ៦ ភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃចន្ទ ១៣ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩។

      ថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្តូបមិត្តភាព កម្ពុជា-ឥណ្តូនេស៊ី ឯកអគ្គរាជទូត ឥណ្តូនេស៊ី ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា វត្តមាន កងទ័ពរបស់ប្រទេសឥណ្ឌូនេស៊ីនៅកម្ពុជាមានរយៈពេលជាង២៦ឆ្នាំមកហើយ គឺចាប់ពីសម័យអុនតាក់ឆ្នាំ ១៩៩៣ មកដល់បច្ចុប្បន្ននេះ ហើយកងទ័ពឥណ្ឌូនេស៊ី បានឈរជើងនៅក្នុងទឹកដីខេត្តកំពង់ធំ ជាង២០ឆ្នាំហើយដែរ ហើយជាបន្តទៅទៀតនេះ ឥណ្ឌូនេស៊ីនិងកម្ពុជា នៅតែបង្កើនភាពស្និទ្ធស្នាល រឹតចំណងមិត្តភាពយូរអង្វែង ជាពិសេស កងទ័ពឥណ្ទូនេស៊ីនៅតែបន្តបេសកម្មនៅក្នុងខេត្តកំពង់ធំ គឺដើម្បីរំលឹកដល់វីរៈភាពកងទ័ពនៃប្រទេសទាំងពីរ។

      ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៏ថា អាជ្ញាធរខេត្ត បានស្វាគមន៍យ៉ាងជិតស្និទ្ធ ចំពោះវត្តមានកងទ័ពប្រទេសឥណ្ឌូនេស៊ី នៅកម្ពុជា ជាពិសេសនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលបានចំណាយពេលវេលា បន្តបេសកម្ម មកជួយការពារសន្តិសុខកម្ពុជាព្រមទាំងលះបង់កម្លាំងកាយចិត្ត ដើម្បីជួយអោយកម្ពុជាមានសុខ សន្តិភាព ក្រោមឆ័ត្រអង្គការ សហប្រជាជាតិតែមួយ ដូច្នេះអាជ្ញាធរនៅខេត្តកំពង់ធំ បានឆ្លើយតបទៅនឹងការស្នើសុំ របស់ឯកអគ្គរាជទូត ប្រទេសឥណ្ឌូនេស៊ី គឺអាជ្ញាធរបានផ្តល់ទីតាំងបញ្ចុះបឋមសិលាសាង់សង់ ស្តូបអនុស្សាវរីយ៏ ជាចំណងមិត្តភាព រវាងប្រទេសទាំងពីរ គឺកម្ពុជានិងឥណ្ឌូនេស៊ី ដែលនឹងចាប់ផ្តើមសាងសង់នៅពាក់កណ្តាលខែមីនា ឆ្នាំ២០១៩នេះ ក្រោមការចំណាយ របស់ប្រទេសឥណ្ឌូនេស៊ី ហើយអាជ្ញាធរខេត្តនិងជួយកែសម្រួល ធ្វើសួនច្បារ ដាំផ្កា លម្អ នៅចំណុចនេះផងដែរ ដើម្បីអោយមានសោភ័ណភាព ស្រស់ ស្អាត សម្រាប់អោយបងប្អូនប្រជាពលរដ្ឋមកកម្សាន្ត ជាពិសេសផ្តល់ភាពសាកសមដល់ វិញ្ញាណខ័ន្ធវីរៈភាពកងទ័ព នៃប្រទេសទាំងពីរ និងងាយស្រួលដល់បងប្អូន ជនជាតិខ្មែរឥស្លាមធ្វើដំណើរ មកគោរព ដួងវិញ្ញាណខ័ន្ធទ័ពផងដែរ៕ រតនា

 

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ