អាជ្ញាធរខេត្តកោះកុង ចុះពិនិត្យទីតាំងធ្វើផ្លូវ និងរៀបចំដីបែងចែក ជូនប្រជាពលរដ្ឋ៥៨៥គ្រួសារ នៅស្រុកស្រែអំបិល
March 05, 2019 អ្នកទស្សនា :

      លោក អន ភារៈ អភិបាលរងខេត្តកោះកុង ជាមួយក្រុមវិស្វកម្ម អមដំណើរដោយប្រធានមន្ទីរអភិវឌ្ឍជនបទ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានចុះពិនិត្យទីតាំងធ្វើផ្លូវប្រវែង ៤០គីឡូម៉ែត្រ ដើម្បីបែងចែកដី ជូនប្រជាពលរដ្ឋ ៥៨៥គ្រួសារ ដែលមានការពាក់ព័ន្ធ ជាមួយក្រុមហ៊ុនចំការអំពៅ នៅឃុំជីខលើ ស្រុកស្រែអំបិល នាថ្ងៃចន្ទ ១៣ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩។

      លោកអភិបាលរងខេត្ត សូមអោយក្រុមវិស្វកម្ម ដោយមានលោកប្រធានមន្ទីរអភិវឌ្ឍជនបទ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ធ្វើការសម្របសម្រួលការងារអោយបានរលូន ជាមួយអ្នកពាក់ព័ន្ធ ដើម្បីអោយការកសាងផ្លូវប្រវែង ៤០គីឡូម៉ែត្រ ឆាប់បានរួចរាល់ ដើម្បីបែងចែកដី ជូនប្រជាពលរដ្ឋ ទាំង៥៨៥គ្រួសារ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ