អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល អភិបាលរង នៃគណៈអភិបាលស្រុកភ្នំព្រឹក
March 04, 2019 អ្នកទស្សនា :

       ព្រឹកថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ៤ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល អភិបាលរង នៃគណៈអភិបាលស្រុកភ្នំព្រឹក នៅបរិវេណសាលាស្រុកភ្នំព្រឹក ។  ពិធីនេះក៏មានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត កងម្លាំងប្រដាប់អាវុធ មន្ត្រ្តីរាជការ ថ្នាក់ដឹកនាំស្រុក អាជីវករ ប្រជាពលរដ្ឋ និងលោកគ្រូ អ្នកគ្រូ ផងដែរ ។ 

      ក្នុងពិធីនេះផងដែរ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានកោតសរសើរចំពោះសកម្មភាពការងារដឹកនាំ និងការអភិវឌ្ឍស្រុកលើគ្រប់វិស័យ ក្នុងការដោះស្រាយការងារនៅអង្គភាព ការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល ជូនដល់បងប្អូនប្រជាពលរដ្ឋទទួលបានលទទួលបានលទ្ធផលល្អប្រសើរ ។ ឯកឧត្តម បានមានមតិផ្តាំផ្ញើដល់ អភិបាល អភិបាលរង ស្រុកភ្នំព្រឹកដែលទើបបានប្រកាសតែងតាំងថ្មីនេះ ឲ្យមានការសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាពរវាងថ្នាក់លើ និងថ្នាក់ក្នុង ព្រមទាំងត្រូវមានគំនិតផ្តួចផ្តើម មនសិការការងារខ្ពស់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ។ ឯកឧត្តម បន្តទៀតថា ត្រូវយកចិត្តទុកដាក់លើការសម្របសម្រួលដោះស្រាយបញ្ហការងារប្រកបដោយភាពឈ្លាសវៃ មានចក្ខុវិស័យ ទិសដៅ ផែនការច្បាស់លាស់ ព្រមទាំងត្រូវខិតខំបញ្ចេញឲ្យអស់ពីសមត្ថភាព លទ្ធភាពទេពកោសល្យ លើកគុណភាពការងារ ត្រូវមានគណនេយ្យភាពចំពោះក្រុមប្រឹក្សា និងគណៈអភិបាលស្រុករបស់ខ្លួន ក្នុងស្មារតីយកចិត្តទុកដាក់ដឹកនាំ និងការទទួលខុសត្រូវខ្ពស់ចំពោះមុខថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងចំពោះមុខគណៈអភិបាលខេត្ត រដ្ឋបាលខេត្ត លើវិស័យការងារដែលខ្លួនបំពេញតួនាទី ។

សូមបញ្ជាក់ថា លោក សុង សុភ័ក្រ្ត ជាអភិបាល នៃគណៈអភិបាលស្រុកភ្នំព្រឹក ជំនួសលោក ជា សុផាត ដែលត្រូវចូលនិវត្តន៍ និងត្រូវបានតែងតាំងមន្ត្រីរាជការចំនួន ០៣រូបទៀត ឲ្យកាន់មុខតំណែងជាអភិបាលរងស្រុកភ្នំព្រឹក សម្រាប់បំពេញកន្លែងទំនេរ រួមមាន លោក នូវ ឬទ្ធី លោក សុិន លន់ និងលោកស្រី មួន គិរី ៕មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ