ខេត្តព្រះសីហនុ បើកកិច្ចប្រជុំស្វែងយល់ការវិនិយោគ និងការអភិវឌ្ឍរបស់ខេត្តជាមួយគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភាជាតិ
March 05, 2019 អ្នកទស្សនា :

     នៅសាលប្រជុំសាលាខេត្តព្រះ សីហនុ ព្រឹកថ្ងៃច័ន្ទ ១៣រោជ ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ជាម  យៀប គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភាជាតិ ដឹកនាំគណៈប្រតិភូចូលជួបពិភាក្សាការងារ ដើម្បីឈ្វេង យល់ពីសក្តានុពលសេដ្ឋកិច្ច ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តព្រះសីហនុ  ។ 
     លោកស្រី ហៀក ហ៊ីមិល្លី អភិបាលស្តីទីខេត្តព្រះសីហនុ មានប្រសាសន៍ជំរាបជូន ពីសក្តានុពលអភិវឌ្ឍវិស័យសេដ្ឋកិច្ច រួម មាន វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ដែលជាវិស័យអាទិភាព ធ្វើការអភិវឌ្ឍខឿនសេដ្ឋកិច្ចខេត្តព្រះសីហនុ ។ ខេត្តព្រះសីហនុ មានសក្តានុពលដូចជា កំពង់ផែសមុទ្រទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ជីវ:ចម្រុះបាតសមុទ្រ និងធនធានធម្មជាតិទាំងអស់នេះ បាននឹងកំពុងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឱ្យមាន ការរីក ចម្រើនជាលំដាប់ ។ ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុក និងប្រែក្លាយទៅជា "តំបន់សេដ្ឋ កិច្ចពិសេសគំរូពហុបំណង" ធំជាងគេតែមួយគត់ក្នុងប្រទេសកម្ពុជា ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥ - ២០២៥ ។ 

     ឯកឧត្តម ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានដឹកនាំគណៈ ប្រតិភូសភា សិក្សាស្វែងយល់ពីការអភិវឌ្ឍរីកចម្រើនរបស់ខេត្តព្រះសីហនុ  ។ 
ឯកឧត្តម បានអបអរសាទរដល់រដ្ឋ បាលខេត្តព្រះសីហនុ បានបំពេញតួនាទីការងារបានល្អប្រសើរ ដោយសារតែខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចមួយក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំង៤ មានរាជធានីភ្នំពេញ សៀមរាប ខេត្តព្រះសីហនុ និងភូមិភាគឥសាន្ត (រតនគិរី) ធ្វើឱ្យខេត្តព្រះសីហនុ មានសក្តានុពលក្នុងការប្រមូលប្រភពចំណូល ចំណាយបានយ៉ាងច្រើន ម្យ៉ាងទៀតរដ្ឋបាលខេត្ត បានសហការជាមួយសាខាគយ និងរដ្ឋាករ និងសាខាពន្ធដារខេត្ត ជម្រុញការបង្កើនរកប្រភពាចំណូលថវិកាជាតិមានការកើនឡើង ក្នុងការកៀរគប្រភពចំណូលថវិកា ដើម្បីយកមកជួយផ្គត់ផ្គង់ដល់បណ្តាខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា ដែលខេត្តខ្លះរកប្រភពចំណូលថវិកាមិនគ្រប់ ។ ម្យ៉ាង ទៀតវិស័យទេសចរណ៍គ្នានផ្សែង នាំមកនូវប្រភពចំណូលមួយយ៉ាងសំខាន់ និងជួយរកការងារជូនបងប្អូនប្រជាពលរដ្ឋបានយ៉ាងច្រើនសន្ធឹកសន្ធាប់ថែមទៀត ចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រពលរដ្ឋ ។
     ឯកឧត្តម ជាម យៀប បានថ្លែងអំណគុណរដ្ឋបាលខេត្ត ដែលបានខិតខំជម្រុញសក្តានុពលប្រភពចំណូលជួយដល់បណ្តាខេត្តដទៃទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយអ្វីដែលជាបញ្ហាប្រឈម យើងត្រូវធ្វើការដោះស្រាយ ជម្រះការប្រ ឈមលើគ្រប់វិស័យ ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍ និងការអភិវឌ្ឍន៍រីកចម្រើនថែមទៀត ស្របតាមគោលនយោបាយចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ៕មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ