ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ឆ្នាំ២០១៩
March 04, 2019 អ្នកទស្សនា :

      នារសៀលថ្ងៃច័ន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ឆ្នាំ២០១៩ ក្រោមប្រធានបទ "លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមធនធានមនុស្ស" ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទូទាំងខេត្តកំពង់ស្ពឺ ។

    ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថ្លែងក្នុងពិធីអប អរសាទរ ទិវាអន្ដរជាតិនេះថា ស្ត្រីជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិ ដែលមិនអាចខ្វះបាន ជាក់ស្ដែងស្ត្រីបានចូលរួមចំណែកលើវិស័យសំខាន់ផ្សេងៗ ហើយស្ដ្រីជាច្រើន ដែលជាថ្នាំដឹក នាំនៅតាមផ្នែកសំខាន់ៗក្នុងមន្ទីរអង្គភាពនានា។ ឯកឧត្តមបានបន្តទៀតថា ប្រធានបទស្ដីពី "លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមធនធានមនុស្ស" ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា នឹងប្រារព្ធធ្វើឡើង ក្នុងទិវាអន្តរជាតិ៨មីនា ឆ្នាំ២០១៩នេះ ពិតជាចំគោលដៅណាស់ ដើម្បីទាមទារឲ្យមានការលើកកម្ពស់ស្ថានភាពជីវភាព សិទ្ធិសេរីភាព ឋានៈតួនាទីរបស់ស្រ្តីនៅក្នុងសង្គមផងនោះ ។ ដូច្នេះ ក្រសួង មន្ទីរ នឹងបន្ដគំាទ្រជំរុញដល់ស្ដ្រី ក្នុងការចូលរួមជាស្នូលដ៏សំខាន់ ក្នុងការបំពេញកិច្ចការងារជួយជាតិ មាតុភូមិបន្ថែមទៀត ៕មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ