អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលទឹកស្អាត និងអនាម័យ ជូនសាលារៀនគោលដៅចំនួន៥៧ ក្នុងស្រុកម៉ាឡៃ ស្វាយចេក និង ថ្មពួក
March 04, 2019 អ្នកទស្សនា :

      ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ឈូរ ប៊ុនរឿង ប្រធានមន្ទីរអបរំ យុវជន និងកីឡាខេត្ត លោក លោកស្រីជាប្រធានអនុប្រធានមន្ទីរ កងកម្លាំងប្រដាប់អាវុធ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលទឹកស្អាត និងអនាម័យ ផ្តល់ជូនសាលារៀនគោលដៅចំនួន៥៧ ក្នុងស្រុកម៉ាឡៃ ស្វាយចេក និង ថ្មពួក ជាជំនួយរបស់អង្គការសាម៉ារីតាន់ភឹសអន្តរជាតិ ប្រចាំខេត្តបន្ទាយមានជ័យ ធ្វើឡើងនៅសាលាបឋមសិក្សាថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ថ្ងៃច័ន្ទ ១៣ រោច ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវថ្ងៃទី០៤ មីនា ឆ្នាំ២០១៩ ។

      របាយការណ៍លោកនាយកអង្គការសាម៉ារីតាន់ភឹសប្រចាំខេត្តបន្ទាយមានជ័យបានឲ្យដឹងថា សមិទ្ធ ផលទឹកស្អាតនិងអនាម័យក្រោមជំនួយរបស់អង្គការសាម៉ារីតាន់ ភឹសសង្គ្រោះអន្តរ៎ជាតិ (Samaritan's Purse)ត្រូវបានសម្ពោធនាពេលនេះ មានចំនួន២៦ខ្នងស្មើ ១០៤ បន្ទប់  ចម្រោះទឹកស្អាតខ្នាតធំចំនួន ៤៧  អាងត្រង់ទឹក៤០ មែត្រគូបចំនួន៧  ស្រះទឹក៨  អណ្តូងទឹកប្រើបំពាក់ម៉ូតូអគ្គិសនី ១០  អស់ទឹកប្រាក់ជាង៧៤ម៉ឺនដុល្លា ក្នុងស្រុកគោលដៅចំនួន៣ រួមមាន៖ស្រុកថ្មពួក ស្វាយចេក និងស្រុកម៉ាឡៃ ។

      ឯកឧត្តម សួន បវរ អភិបាលមានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យចំពោះការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅតែជាការងារចាំបាច់ និងត្រូវមានភាពតស៊ូព្យាយាម ក្នុងការអប់រំប្រជាពលរដ្ឋយើង ចេះកែប្រែទម្លាប់ជំវិញការបរិភោគទឹកមានសុវត្ថិភាព បន្ទោរបង់ក្នុងបង្គន់អនាម័យ និងលាងសម្អាតដៃនឹងសាប៊ូជាដើម ។ យើងមិនអាចមើលរំលងពីការរស់នៅខ្វះអនាម័យនៅតាមជនបទបានឡើយ ដោយហេតុថាការរស់នៅទម្លាប់ប្រតិបត្តិអនាម័យល្អបែបនេះ បានធ្វើឲ្យប៉ះពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋផង និងប៉ះពាល់ដល់ចក្ខុវិស័យនៃគោលនយោបាយជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទដែលរាជរដ្ឋាភិបាលកំណត់ថា នៅឆ្នាំ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទត្រូវមានសេវាគ្ត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព។  ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអង្គការសាម៉ារីតាន់ភឺស ដែលជានិច្ចកាលតែងតែជួយដល់ខេត្តបន្ទាយមានជ័យទាំងស្មារតី សម្ភារ  តាមរយៈគម្រោងទឹកស្អាតទាំង ៥៧សាលាគោលដៅ ដែលបានចំណាយថវិកាប្រមាណជាង៧៤ម៉ឺនដុល្លារ  នាពេលនេះ ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

      នាឱកាសនោះ ឯកឧត្តម សួន បវរ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង លោកគ្រូអ្នកគ្រូ សិស្សានុសិស្សទាំងអស់ ត្រូវបន្តការរួបរួមគ្នាជាធ្លុងមួយសាមគ្គី ឯកភាពជាតិ ដើម្បីរក្សាសុខសន្តិភាព និងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិឲ្យសំបូរសប្បាយរុងរឿងបន្តទៀត .ចូលរួមអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព .ត្រូវការយកចិត្តទុកដាក់ពីសុខភាពអនាម័យ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ហើយសហគមន៍ត្រូវខិតខំថែរក្សាសមិទ្ធផលនានាក្នុងមូលដ្ឋាន ពិសេសសមិទ្ធផលដែលជាស្នាដៃរបស់អង្គការ ដែលបានសម្ភោធដាក់ឲ្យប្រើប្រាស់នាពេលនេះ ដើម្បីប្រើប្រាស់បានយូរអង្វែងតទៅ។  តមក ឯកឧត្តម អភិបាលខេត្តបានអញ្ជើញបំពាក់មេ ដាយគ្រឿងឥស្សយសស្ថានជាតិ ជូននាយក បុគ្គលិកអង្គការ ប្រគល់ប័ណ្ណសរសើរ និងអញ្ជើញទស្សនាការតាំងបង្ហាញសមិទ្ធផលរបស់អង្គការបានកសាងរួចនៅតាមសាលារៀនគោលដៅទាំង ៥៧ផងដែរ ៕មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ