យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីការពាក់មួកសុវត្ថិភាព នៅពេលធ្វើដំណើរតាមម៉ូតូ និងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅស្រុកភ្នំព្រឹក
March 04, 2019 អ្នកទស្សនា :

      នៅព្រឹកថ្ងៃចន្ទ ១៣ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាពដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវ ឱ្យមានការប្រុងប្រយ័ត្ននៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយមានការចូលរួមពី លោកអភិបាលស្រុកភ្នំព្រឹក កម្លាំងសមត្ថកិច្ចនគរបាលស្រុក កងរាជអាវុធហត្ថស្រុក លោកមេឃុំ និងមន្រ្តីលេខាធិការដ្ឋាននៃអនុគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅចំនុចរង្វង់មូលស្រុកភ្នំព្រឹកដោយក្នុងយុទ្ធនាការនេះ មានការចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរៀបចំជាកម្មវិធីសួរឆ្លើយសំណួរស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលជាលទ្ធផលនៅក្នុងយុទ្ធនាការនេះបានចែក៖

- មួក​​សុវត្ថិភាពចំនួន ៥០ មួក

- សៀវភៅផ្សព្វផ្សាយសញ្ញាចរាចរណ៍សំខាន់ចំនួន ១០ ក្បាល

- ស្ទិកឃ័រការពារជីវិតអ្នកកុំបើកបរហួសល្បឿនកំណត់ចំនួន ១០០ សន្លឹក

-​​ ប្រការសំខាន់ៗដែលអ្នកបើកបរត្រូវចងចាំចំពោះអ្នកប្រប្រាស់ផ្លូវ​ចំនួន ២០០ សន្លឹក

-​ ផ្ទាំងផ្លាកសញ្ញាសម្រាប់អ្នកថ្មើជើងចំនួន ១០​ សន្លឹក

- ស្លាកសញ្ញាសចរាចរណ៍ចំនួន ១០ សន្លឹក

-បទប្បញ្ញត្តិសំខាន់ៗនៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកចំនួន ២០០ សន្លឹក

-ស្ទិកឃ័របើកបរដោយសុវត្ថិភាពពាក់មួកចំនួន ២០០ សន្លឹក

-សៀវភៅ អ្វីៗដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងចំនួន ១០០ ក្បាល

- ស្ទិកឃ័រការពារជីវិតអ្នកពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវចំនួន ២០០ សន្លឹក

- សៀវភៅច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ៥០ ក្បាល ៕មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ