ខេត្តស្វាយរៀង រៀបចំទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ លើកទី១០៨ ក្រោមប្រធានបទ "លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស
March 04, 2019 អ្នកទស្សនា :

   នាព្រឹកថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅសាលប្រជុំ អគារឃ សាលាខេត្តស្វាយរៀង មានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ "លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកជំទាវ ឈុន ណារី តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង ។ អញ្ជើញចូលរួមក្នុងពិធីនេះមានឯកឧត្តម លោកជំទាវអ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកជំទាវ លោកស្រី ជាភរិយា ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោក លោកស្រី មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជាស្រ្តីនៅក្នុងខេត្ត សរុបវត្តមានប្រមាណ ៧៤៧នាក់។

    មានប្រសាសន៍នៅក្នុងពិធីនេះឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ជារៀងរាល់ឆ្នាំ គឺមានគោលបំណងរំលឹកដល់សេចក្តីក្លាហាន និងការខិតខំតស៊ូរបស់បុព្វបុរសជាស្ត្រីទូទាំងសកលលោក ដើម្បីសិទ្ធិសេរីភាព និងតួនាទីស្មើភាពគ្នារវាងបុរស និងស្ត្រីនៅក្នុងសង្គម ។ សំខាន់ជាងនេះទៅទៀត ទិវានេះឆ្លុះបញ្ចាំង និងអបអរសាទរចំពោះសមិទ្ធផលទាំងឡាយដែលសម្រេចបានដោយការចូលរួមរបស់ស្ត្រីនៅគ្រប់ទិដ្ឋភាពទាំងអស់នៃសង្គម រួមមាន សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងនយោបាយ ព្រមទាំងដើម្បីរៀបចំផែនការសម្រាប់ អនុវត្តបន្តនៅឆ្នាំ បន្តបន្ទាប់ទៀត ឆ្ពោះទៅលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្ត្រី។  ឯកឧត្តមបន្តថា ខួបលើកទី ១០៨ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩នៅឆ្នាំនេះ រាជរដ្ឋាភិបាលបានជ្រើសរើសយកប្រធានបទ“លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស”ក្នុងគោលបំណងរំលេចឲ្យឃើញកាន់តែច្បាស់ថែមទៀតពីផែនការសកម្មភាពគន្លឹះ ការយកចិត្តទុកដាក់ ការប្ដេជ្ញាចិត្ត និងទិសដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការធានាឲ្យមានចូលរួមពីគ្រប់ស្ថាប័ន អង្គភាព ក្នុងកិច្ចគាំពារសង្គម និងលើកកម្ពស់ការចូលរួមរបស់ស្ដ្រីដែលជាដៃគូមិនអាចខ្វះបាននៅក្នុងគ្រប់ដំណើរការនៃសកម្មភាពសង្គម រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិវឌ្ឍ ធនធានមនុស្សផងដែរ ។

    ជាចុងបញ្ចប់នៃពិធីនេះ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់បងប្អូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាស្ត្រីទាំងអស់ បើទោះបីជាប់រវល់ និងមមាញឹកបំពេញភារកិច្ចការងារយ៉ាងណាក៏ដោយ ក៏ប៉ុន្តែសូមកុំភ្លេចត្រូវឆ្លៀតពេលវេលាជួយអប់រំទូន្មានប្រៀនប្រដៅកូនចៅ សាច់ញាតិ ឲ្យក្លាយ ជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ចៀសឲ្យឆ្ងាយពីគ្រឿងញៀន អំពើហិង្សា និងគ្រឿងស្រវឹងគ្រប់ប្រភេទ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ព្រមទាំងបានផ្ដល់កិត្តិយសចែកជូកអ្នកចូលរួមទាំងអស់ ម្នាក់ៗទទួល បានសារុង ១ កន្សែង ១ និងថវិកា ២ម៉ឺនរៀល និងនិវត្តន៍ជន ម្នាក់ៗទទួលបាន សារុង ១ កន្សែង ១ និងថវិកា ៥ម៉ឺនរៀល ដែលជាអំណោយរបស់លោកជំទាវកិត្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងអំណោយរបស់ឯកឧត្ដមអភិបាលខេត្ត និងលោកជំទាវ ៕មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ