អភិបាលខេត្តកំពង់ឆ្នាំង ជម្រុញរដ្ឋបាលក្រុង និងមន្ទីរ អង្គភាព ពន្លឿនពិនិត្យ និងភាក្សាឡើងវិញពីសមាសភាពច្បាស់លាស់ដែលនឹងចូលរួមបុណ្យទន្លេ នាពេលខាងមុខ
March 04, 2019 អ្នកទស្សនា :

      នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ឆ្នាំង ឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាលខេត្ត និងជាប្រធានគណៈកម្មការរៀបចំបុណ្យទន្លេខេត្តកំពង់ឆ្នាំង បានដឹកនាំសម្របសម្រួលកិច្ចប្រជុំគណៈកម្មការរៀបចំបុណ្យទន្លេ ពាក់ព័ន្ធនឹងការកំណត់សមាសភាពចូលរួមក្នុងឱកាសដែលសម្ដេចនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតី និងប្រភេទកីឡាដែលនឹងត្រៀមចូលរួមប្រកួតនាឱកាសបុណ្យទន្លេនោះ។ ក្នុងកិច្ចប្រជុំនោះ មានការអញ្ជើញចូលរួមពីលោកស្រី ប៉ាល់ យឿន អភិបាលរងខេត្ត លោកអ៊ុន សុផល នាយករដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី អភិបាល អភិបាលរងក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត ទីចាត់ការ និងអង្គភាពចំណុះរដ្ឋបាលខេត្តជាច្រើនរូប។

       ពាក់ព័ន្ធនឹង ការកំណត់សមាសភាពចូលរួម ឯកឧត្តមអភិបាលខេត្ត បានស្នើឱ្យរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពជុំវិញខេត្ត ពន្លឿនពិនិត្យ និងភាក្សាឡើងវិញថាត្រូវគ្រោងសមាសភាពចំនួនប៉ុន្មាន ឱ្យច្បាស់លាស់។

      ជាមួយគ្នានោះ លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានរាយការណ៍ឱ្យដឹងថា៖ ប្រភេទកីឡាដែលនឹងត្រៀមចូលរួមប្រកួតអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេលើកទី៥ មាន១២ប្រភេទគឺ រត់ប្រណាំង(៣គីឡូ-៥គីឡូម៉ែត្រ), កីឡាបាល់ទាត់, កីឡាបាល់ទះ, កីឡាចំបាប់បុរាណ, កីឡាទាញព្រ័ត្រ, កីឡាវាយសី, កីឡាប្រណាំងសេះ,កីឡាជិះកង់កម្សាន្ដ, កីឡាប្រដាល់គុនខ្មែរ, កីឡាប្រណាំងទូក, កីឡាល្បុគ្គតោ, និងកីឡាបាល់បោះ។ រីឯទីតាំងប្រកួត មាននៅកីឡដ្ឋានជិតវត្តធម្មយុត្តិ, តាមផ្លូវដែលបានរៀបចំសម្របសម្រួលរបស់គណៈកម្មការ, ទីលានវាយសីនៅសាលាខេត្ត, និងនៅមាត់ទន្លេផ្សារក្រោម។

      ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឈួរ ច័ន្ទឌឿន បានថ្លែងជម្រុញឱ្យក្រុមការងារដែលមានសមាសភាពក្នុងគណៈកម្មការ ក៏ដូចជាអនុគណៈកម្មការ ត្រូវជួបប្រជុំគ្នាត្រួតពិនិត្យមើលវឌ្ឍនភាពសកម្មភាពការងារ និងពង្រឹងការអនុវត្តលើតួនាទី ភារកិច្ចដែលបានកំណត់ ព្រោះពិធីបុណ្យកៀកថ្ងៃហើយ៕មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ