អភិបាលរងខេត្តកោះកុង ចូលរួមប្រារព្ធទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៩ នៃខួបលើកទី១០៨
March 04, 2019 អ្នកទស្សនា :

      រដ្ឋបាលស្រុកកោះកុង បានប្រារព្ធមីទ្ទិញអបអរសាទរខួបលើកទី១០៨ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ « លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស » ក្រោមអធិបតីភាពលោកស្រី ឈុន រ៉ាវុធ អភិបាលរងខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នាថ្ងៃអាទិត្យ ១២ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩។ មានការអញ្ជើញចូលរួមពី មន្រ្តីរាជការថ្នាក់ខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោកស្រីអភិបាលរងក្រុង-ស្រុក ទាំង៦ លោក លោកស្រីប្រធានការិយាល័យជំនាញជុំវិញស្រុក កងម្លាំងទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនស.ស.យ.ក និងអាជីវករក្នុងឃុំត្រពាំងរូង។

      លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ដើម្បីចូលរួមពិធីអបអរសាទរ ខួបលើកទី ១០៨ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ “លើកកម្ពស់យេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស” ក្នុងនាមជា យុវជន យើងខ្ញុំនឹងចូលរួមយ៉ាងសកម្ម ជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសង្គមស៊ីវិល ក្នុងការថែរក្សាសមិទ្ធផល ដែលសម្រេចបានកន្លងមក និងបន្តចូលរួមដោះស្រាយបញ្ហាដែលនៅសេសសល់ និងបញ្ហាថ្មីៗដូចជា ការទប់ស្កាត់អំពើហិង្សាលើស្ត្រី កែប្រែផ្នត់គំនិត និងឥរិយាបថរបស់សង្គម និងស្ត្រីក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ព្រមទាំងការលើកកម្ពស់សីលធម៌ សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ គឺជាកិច្ចការដែលត្រូវយកចិត្តទុកដាក់ ជាពិសេសជម្រុញក្នុង ស្រទាប់យុវវ័យ នៅក្នុងកម្រិតគ្រួសារ សហគមន៍ និងនៅក្នុងការអប់រំក្នុង និងក្រៅប្រព័ន្ធ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ