អភិបាលរងខេត្តកោះកុង អញ្ជើញចូលរួម អបអរសាទរ ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់ព្រះវិហារថ្មី នៅវត្តសមុទ្ធារាម (វត្តប៉ាក់ខ្លង)
March 03, 2019 អ្នកទស្សនា :

       ថ្ងៃអាទិត្យ ១២ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ លោកស្រី ឈុន រ៉ាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុកមណ្ឌលសីមា និងលោក ហាក់ ឡេង អភិបាលស្រុក ព្រមទាំង លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក និងមន្រ្តីរាជការសាលាស្រុក បានអញ្ជើញចូលរួម អបអរសាទរ ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់ព្រះវិហារថ្មី នៅវត្តសមុទ្ធារាម (វត្តប៉ាក់ខ្លង) ស្ថិតក្នុងភូមិប៉ាក់ខ្លង១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

      លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ខ្ញុំសូមសំដែងនូវអំណរសាទរយ៉ាងស្មោះស្ម័គ្រ ជាមួយព្រះមេគណ ព្រះតេជគណ គ្រប់ព្រះអង្គ និងប្រជាពុទ្ធបរិស័ទទាំងអស់ ក្នុងខេត្តកោះកុង ជាពិសេសប្រជាពុទ្ធបរិស័ទចំណុះជើងវត្តសមុទ្ធារាម ហៅវត្តប៉ាក់ខ្លង ស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា របស់យើង ជាមួយនឹងសមិទ្ធិផលថ្មីៗជាច្រើនរួមមាន រោងបាយ ផ្លូវបេតុង បង្គោលភ្លើង រូបសំណាក់តោ ដំបូល របង ខ្លោងទ្វារ ព្រះអង្គបរិនិព្វាន សាលាបុណ្យ ក្នុងឆ្នាំ២០១៨ ដែលចំណាយថវិកា យ៉ាងច្រើន ហើយនាពេលខាងមុខនឹងមាន ព្រះវិហារថ្មី ដែលមានទទឹង ១៣,៥០ ម៉ែត្រ បណ្តោយ ២៥ ម៉ែត្រ និងកំពស់ ៣៥,៥០ ម៉ែត្របន្ថែមទៀត៕មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ