អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលការកាយប្រឡាយបង្ហូរទឹកមកបញ្ចូលអាងត្រពាំង និងសកម្មភាពក្រុមការងារជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្ត
March 03, 2019 អ្នកទស្សនា :

       ឯកឧត្តម សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យមើលការកាយប្រឡាយបង្ហូរទឹកមកបញ្ចូលអាងត្រពាំង និងសកម្មភាពការងាររបស់ក្រុមការងារជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្ត នាថ្ងៃអាទិត្យទី០៣ មីនា ឆ្នាំ២០១៩ ដឹកនាំដោយ លោកយឹម ប៊ុនរ៉ុម ប្រធានមន្ទីរ សម្រុកកាយប្រឡាយពីប្រឡាយបេតុងស្ទឹងស្រែង ៦៨០០ម និងកាយ ភ្ជាប់ទៅ ក្នុងអាង ត្រពាំថ្ម ប្រវែង ៤៥០០មទៀត សរុបរួម ១១.៣០០ម ដើម្បីយកទឹកមកសង្រ្គោះ បន្ទាន់ជូនដល់ប្រជាពលរដ្ឋ នៅស្រុកភ្នំស្រុក សត្វគ្រប់ប្រភេទ និង ជីវៈចំរុះគ្រប់ប្រភេទនៅក្នុងអាងត្រពាំងថ្ម គឺបានជួយទាន់ពេលវេល និងចប់ជាស្ថាពរនៅវេលា៤និង៣០នាទី ថ្ងៃទី៣ មីនា ឆ្នាំ២០១៩នេះតែម្តង។  ជាមួយការចុះពិនិត្យមើលផ្ទាល់នោះ ឯកឧត្តម សួន បវរ ក៍បានផ្តល់នូវថវិកាមួយចំនួនដល់ក្រុមការងារផងដែរ៕មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ